ពាន​ Super Cup អេស្ប៉ាញ​នឹង​ប្ដូរ​ទម្រង់​ប្រកួត​ ហើយ​លេង​នៅ​ក្រៅ​ប្រទេស

  • 2019-02-19 12:56:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Supercopa de Espana ដែល​ជា​ពាន​ Community Shield ក្នុង​ប្រទេស​អេស្ប៉ាញ​នឹង​កែ​ប្រែ​ជា​ទម្រង់​ប្រកួត​ ៤​ក្រុម ហើយ​នឹង​ធ្វើ​ឡើង​នៅ​ក្រៅ​ប្រទេស​អេស្ប៉ាញ។

ក្នុង​សំណើ​នេះ ៤​ក្រុម​ដែល​នឹង​ប្រកួត​ក្នុង​ពាន Super Cup អេស្ប៉ាញ​នឹង​យក​ចេញ​ពី ក្លឹប​លេខ​ ១​ និង​លេខ​ ២​ លីគ​កំពូល​អេស្ប៉ាញ​ និង​ជើង​ឯក​ និង​ជើង​ឯក​រង​ពាន Copa del Rey។

ថ្នាក់​ដឹកនាំ​រាជ​សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ​ សង្ឃឹម​ថា​ទម្រង់​ថ្មី​នេះ នឹង​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​ទស្សនិកជន​បាន​ច្រើន​ជាង​មុន។ ពួក​គេ​មាន​បំណង​រៀបចំ​កម្មវិធី​នេះ មុន​ពេល​ដែល​បើក​រដូវ​កាល​។

យ៉ាងណា​ក៏​ដោយ​ សំណើ​មួយ​នេះ​មិន​ទាន់​មាន​ការ​យល់​ព្រម​ជា​ផ្លូវ​ការ​នោះ​ទេ។

សូម​បញ្ជាក់​ថា​ Supercopa de Espana រាល់​ឆ្នាំ​មាន​ ២​ក្រុម​ចូល​រួម ដោយ​ក្រុម​ទាំង​នោះ​ មួយ​ជា​ជើង​ឯក​ La Liga និង​មួយ​ទៀត​ជា​ជើង​ឯក Copa del Rey៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម