មកមើល ទិដ្ឋភាពព្រះចន្ទពេញវង្សនៅទូទាំងពិភពលោក បង្ហាញភាពស្រស់ស្អាតខ្លាំង

  • 2019-02-20 01:55:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​យប់​ថ្ងៃ​ពុធ​ទី ១៩​ខែ​កុម្ភៈ​នេះ ព្រះចន្ទ​បាន​ឈាន​ដល់​ទំហំ​ធំ​ជាង​ធម្មតា ១៤​ភាគរយ និង​ភ្លឺ​ជាង​ធម្មតា ៣០​ភាគរយ។

មនុស្ស​ជា​ច្រើន បាន​នាំ​គ្នា​ទន្ទឹង​រង់​ចាំ​ពេល​វេលា​ល្អ​ដែល​ព្រះ​ចន្ទ​ឈាន​ដល់​ចំណុច​កំពូល ដើម្បី​ផ្ដិត​យក​ទិដ្ឋភាព​ដ៏​ស្រស់ស្អាត។ រូបភាព​ទាំងនោះ ត្រូវ​បាន​ចែក​ចាយ​ទៅ​ក្នុង​បណ្ដាញ​សង្គម​ហើយ​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​អ្នក​ប្រើប្រាស់​ទៀត​ផង។ គួរ​ឲ្យ​ដឹង​ថា នេះ​គឺ​ជា​ព្រឹត្តការណ៍​ព្រះចន្ទ​ពេញ​វង​លើក​ទី​ពីរ​ហើយ​នៅ​ក្នុង​ឆ្នាំ ២០១៩​នេះ ដោយ​លើក​ទី​មួយ​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី ២១​មករា​កន្លង​ទៅ​ហើយ​ត្រូវ​បាន​ហៅ​ឈ្មោះ​ថា "Blood Wolf Super Moon”។

ជាមួយ​គ្នា​ដែរ យោង​តាម NASA ឲ្យ​ដឹង​ថា ព្រះ​ចន្ទ​ពេញ​វង្ស​នឹង​កើត​ឡើង​ម្ដង​ទៀត​នៅ​ថ្ងៃ​ទី ២១​ខែ​មីនា​ខាង​មុខ​នេះ៕

ប្រភព៖ Dailymail   ប្រែសម្រួល ៖ រ័ត្ន