តារា​ល្បី​ៗបង្ហោះ​សារ​រំលែក​ទុក្ខ ក្រោយ​កំពូល​អ្នក​ច្នៃ​ម៉ូដ​ស្ថាបនិក​ Chanel និង Fendi ទទួល​មរណភាព

  • 2019-02-20 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ច្នៃ​ម៉ូដ​ជើង​ចាស់​សញ្ជាតិ​អាល្លឺម៉ង់​ Karl Lagerfeld ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន​ហ្វេសិន​សម្លៀក​បំពាក់​ដ៏​ល្បី Chanel និង Fendi ទើប​តែ​ទទួល​មរណភាព​ថ្មីៗ​នេះ​ក្នុង​វ័យ​៨៥​ឆ្នាំ។

លោក Karl Lagerfeld

បន្ទាប់​ពី​ដឹង​ដំណឹង​នេះ​ភ្លាម​តារា​ល្បីៗ​ ទូទាំង​ពិភពលោក​សូម្បី​តែ Song Hye Kyo និង Victoria Beckham ជា​ដើម​សុទ្ធ​តែ​បង្ហាញ​អារម្មណ៍​សោក​ស្ដាយ​គ្រប់ៗ​គ្នា។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​កំពូល​អ្នក​ច្នៃ​ម៉ូដ​ល្បី​ឈ្មោះ Donatella Versace ក៏​បាន​បង្ហាញ​អារម្មណ៍​ដឹង​​គុណ​នឹង​សោក​ស្ដាយ​ដូច​គ្នា​ចំពោះ​ការ​បាត់​បង់​ធនធាន​ដ៏​មាន​តម្លៃ​ដូច្នេះ។

ក្នុង​អាជីព​ជា​អ្នក​ច្នៃ​ម៉ូដ​ Karl ធ្លាប់​ត្រូវ​គេ​រិះ​គន់​ជា​ច្រើន​​ ដោយ​សារ​គំនិត​ច្នៃ​ប្រឌិត​របស់​លោក ពេល​ខ្លះ​គឺ​មាន​ភាព​ជ្រុលជ្រួស​ ឬ​ដោយ​សារ​តែ​អ្នក​រិះ​គន់​លោក មិន​ទាន់​យល់​ច្បាស់​ថា​អ្វី​ជា​ហ្វេសិន។ អ្នក​ច្នៃ​ម៉ូដ​រូប​នេះ​រួម​ចំណែក​យ៉ាង​ខ្លាំង​ក្នុង​ការ​ធ្វើ​ឲ្យ​ ហ្វេសិន​មាន​រូប​រាង​ដូច​សព្វ​ថ្ងៃ​នេះ ហេតុ​ដូច្នេះ​ហើយ​ទើប​លោក​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​កំពូល​មនុស្ស​គំរូ ហើយ​ការ​ស្លាប់​របស់​លោក​គឺ​ពិត​ជា​ការ​បាត់​បង់​ដ៏​ធំ​មួយ។

នេះ​ជា​បណ្ដា​តារាៗ​ដែល​បង្ហាញ​អារម្មណ៍​សោក​ស្ដាយ​ក្រោយ Karl ទទួល​មរណភាព៖

Song Hye Kyo
Chau Tan
Liu Wen
Hoang Hien
Gigi Hadid
Diane Kruger
Victoria Beckham
Bella Hadid
Alexa Chung
Lily Allen
Lindsay Lohan

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម