ត្រៀមកាតាបដាក់ទៅ! ទិវាអំណានប្រចាំឆ្នាំ នឹងចែកសៀវភៅ Free ឥតគិតថ្លៃ ៣ថ្ងៃជាប់គ្នា

  • 2019-02-20 03:36:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា​ នឹង​រៀប​ចំ​ទិវា​ជាតិ​អំណាន​លើក​ទី​៤ ដែល​ប្រព្រឹត្ត​ទៅ​រយៈ​ពេល​៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​៩​ ​ដល់​ថ្ងៃ​​ទី​១១​ ខែ​មីនា ខាងមុខ​នេះ​ ​ក្នុង​បរិវេណ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC)។ ​អ្វី​ដែល​ពិសេស​នោះ​ ទិវា​នេះ​ នឹង​មាន​ការ​​តាំង​ពិព័រណ៍​សៀវភៅ​ជា​​ច្រើន​ប្រភេទ​សម្រាប់​ជាវ និង​​ចែក​ជូន​ដោយ​ឥត​គិត​ថ្លៃ ​​ព្រម​ទាំង​កម្មវិធី​កម្សាន្ត​ដើម្បី​ទទួល​បាន​ចំណេះ​ដឹង​ផ្សេង​ៗ​ទៀត​ ដើម្បី​ពង្រីក​ចំណេះ​ដល់​អ្នក​ស្រឡាញ់​ការ​អាន​។

​គួរ​បញ្ជាក់ដែរថា ការ​ចូលរួម​ដោយ​សេរី​ ពោល​គឺ​ចាប់​ពី​ម៉ោង​ ៧ព្រឹក​ ដល់​៥រសៀល​ នៅ​ថ្ងៃ​ដូចគ្នា​ខាង​លើ​។

អត្ថបទ៖ ស៊ិន សាវ៉េត