ឃើញ​តែ​តូច​អ៊ីចឹង​ទេ តែ​នាង​តូច​ រ៉ាំភើយ មាន​ទេពកោសល្យ​ច្រើនណាស់ ក្រៅពីសម្ដែង

  • 2019-02-20 04:40:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តួ​សម្ដែង​តូច​ក្នុង​រឿង​ "Thong Aek Mor Yah Tha Chalong” ម្នាក់​ដែល​អ្នក​តាមដាន​រឿង​ស្គាល់​ថា​ជា "Rapheuy” បាន​បង្ហាញ​កាយវិការ​សម្ដែង​គួរ​ឲ្យ​ស្រឡាញ់​ពេល​ដើរ​ជា​កូនពៅ​ក្នុង​គ្រួសារ​ និង​ជាប្អូន​ស្រី​របស់​តួ​ឯក​ស្រី​ "ឆបា”។

"Rampheuy" ដែល​មាន​ឈ្មោះ​ពិត​ Best Phatharapohnបាន​ និង​កំពុង​ធ្វើ​ឲ្យ​ទស្សនិកជន​ជា​ច្រើន​ស្រឡាញ់​តាម​រយៈ​ទេពកោសល្យ​សម្ដែង​ជាក្មេង​ឆ្លាត លាយ​ចរិត​កំប្លែង​ និង​រូបរាង​ Cute Cute របស់​នាង ស្របពេល​មាន​អាយុ​ទើប​ ១០​ឆ្នាំ​ប៉ុណ្ណោះ។

ងាក​មក​ជីវិត​ឯកជនវិញ​ ក្រៅ​ពី​សមត្ថភាព​សម្ដែង​ នាង​តូច​រូប​នេះ​ ក៏​អាច​និយាយ​ភាសា​អង់គ្លេស​បាន​យ៉ាង​ស្ទាត់​ជំនាញ​ដែរ។ បច្ចុប្បន្ន​ Best កំពុង​សិក្សា​នៅ​សាលា Sarasas Bangbuathong និង​ធ្លាប់​ជ្រើស​ជា​សិស្ស​ពូកែ​ចូលរួម​ការ​ប្រកួត​និយាយ​ភាសាអង់គ្លេស​ជាមួយ​ជើងខ្លាំង​មក​ពី​សាលា​ផ្សេង​ទៀត​ជា​ច្រើន​ផងដែរ។ ក្រៅ​ពី​នោះ តួ​នាង​តូច​ "រ៉ាំភើយ” នេះ​ក៏​អាច​ច្រៀង​ រាំ​ និង​លេង​វីយូឡុង​បាន​យ៉ាង​ចំណាប់​ទៀត​ផង៕ ​

ប្រភព៖ ch3thailand   ប្រែ​សម្រួល៖ យី សុធារី