មកមើល កប៉ាល់ចិនចម្លងពីទីតានិក តម្លៃជាង ១៦០លានដុល្លារ ជិតបញ្ចប់ការសាងសង់ហើយ

  • 2019-02-20 06:26:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​សាង​សង់​កប៉ាល់​ចម្លង​ពី​ទីតានិក​ក្នុង​ប្រទេស​ចិន កំពុង​ជិត​បញ្ចប់​ក្នុង​ពេល​ឆាប់​ៗ​នេះ​ហើយ​ខណៈ​ដែល​អ្នក​វិនិយោគ​ជា​ច្រើន​ចំណាយ​លុយ​រាប់​លាន​ដុល្លារ។

ការ​ចម្លង​កប៉ាល់​ទីតានិក​ដ៏​ល្បីល្បាញ​ដែល​បាន​លិច​កាល​ពី​ឆ្នាំ ១៩១២ សម្លាប់​មនុស្ស ១៥០០​នាក់ នឹង​ដាក់​តាំង​បង្ហាញ​ក្នុង​សួន​កម្សាន្ដ​មួយ​នៃ​ខេត្ត Sichuan ប្រទេស​ចិន​ក្រោយ​ការ​សាងសង់​បញ្ចប់​ជា​ស្ថាពរ។ លើស​ពី​នេះ​ទៀត កប៉ាល់​ទីតានិក​ចិន​នេះ នឹង​មាន​ទំហំ និង​ការ​តុប​តែង​ដូច​បេះ​បិទ​ទៅ​នឹង​កប៉ាល់​ដើម​ដែល​មាន​ប្រវែង ២៦០ម៉ែត្រ​ទទឹង ២៨​ម៉ែត្រ​ ហើយ​ត្រូវ​ដាក់​នៅ​ទន្លេ Daying ក្នុង​ទីក្រុង Suining។

គួរ​ឲ្យ​ដឹង​ថា ការ​សាងសង់​កប៉ាល់​ចម្លង​នេះ ចំណាយ​ទឹក​ប្រាក់​ប្រមាណ​ជា ១៦០លាន​ដុល្លារ និង​ត្រូវ​ដាក់​សម្ពោធ​នា​ឆ្នាំ ២០១៩​នេះ​ខណៈ​ដែល​ម្ចាស់​គម្រោង​រំពឹង​ថា​នឹង​អាច​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ជា​ច្រើន​ឲ្យ​មក​ទស្សនា​ផងដែរ៕

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទពេញនិយម