ម្ចាស់​ក្លឹប​ Man City ទិញ​ចំណែក​មួយ​របស់​ក្លឹប​នៅ​ចិន

  • 2019-02-20 11:31:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ក្លឹប​ Manchester City ក្រុមហ៊ុន City Football Group (CFG) បាន​សហការ​គ្នា​ក្នុង​ការ​ទិញ​ក្លឹប​ Sichuan Jiuniu ដែល​ជា​ក្លឹប​លីគ​លំដាប់​ទី ៣ ប្រទេស​ចិន។

ក្រុមហ៊ុន​ CFG បាន​ជាវ​ក្លឹប​ចិន​មួយ​នេះ​រួម​គ្នា​ជាមួយ​នឹង​ ក្រុមហ៊ុន​មនុស្ស​យន្ត​ UBTECH និង​ក្រុមហ៊ុន​ China Sports Capital។

ក្លឹប​ Sichuan Jiuniu ជា​ក្លឹប​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​ស៊ីឈួន​ ដែល​ស្ថិត​នៅ​ភាគ​និរតី​ប្រទេស​ចិន និង​មាន​កីឡដ្ឋាន​ឈ្មោះ​ Chengdu Longquanyi ដែល​ផ្ទុក​បាន​អ្នក​ទស្សនា​ចំនួន ២៧,០០០​នាក់។

សូម​បញ្ជាក់​ផង​ដែរ​ថា​ ក្លឹប​ចិន​មួយ​នេះ​ដែរ​ ជា​ក្លឹប​ទី ៧ ដែល​ក្រុមហ៊ុន CFG បាន​កាន់កាប់​ ខណៈ​ក្លឹប​បាល់ទាត់​ ៦​ទៀត​មាន​ដូច​ជា​ ក្លឹប​អាមេរិក New York FC, ក្លឹប​អូស្ត្រាលី Melbourne FC, ក្លឹប​ជប៉ុន Yokohama F Marinos, ក្លឹប​អ៊ុយរុយហ្គាយ Club Atletico Torque និង​ក្លឹប​អេស្ប៉ាញ Girona៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម