ក្តៅៗ​យប់មិញនេះ Samsung ​ចេញ ស្មាតហ្វូន​បត់​បាន កាមេរ៉ា ៦ គ្រាប់ តម្លៃ​ ១ ៩៨០ ដុល្លារ

  • 2019-02-21 04:29:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ព្រឹត្តិការណ៍ Samsung UNPACKED ឆ្នាំ ២០១៩ នេះ ក្រៅ​ពី​ការ​ប្រកាស​ស្មាតហ្វូន Galaxy S10/S10+ និង S10e ​ក្រុមហ៊ុន​យក្ស​កូរ៉េ​ខាង​ត្បូង​ក៏​ឆ្លៀត​បង្ហាញ​នូវ​ស្មាតហ្វូន​កំពូល​មួយ​ម៉ូឌែល​ទៀត​ឲ្យ​ឈ្មោះ​ថា Galaxy Fold ដែល​ជា​ស្មាតហ្វូន​បត់​បាន​ជំនាន់​ទី​មួយ​របស់​ខ្លួន។

កន្លង​ទៅ​គំរូ​នៃ​ស្មាតហ្វូន​បត់​បាន ​ក្រុមហ៊ុន Samsung ធ្លាប់​បង្ហាញ​ម្តង​រួច​មក​ហើយ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៨ ប៉ុន្តែ​ការ​ចេញ​ផ្សាយ​ផ្លូវការ​ទើប​តែ​សម្រេច​ធ្វើ​ឡើង​កាល​ពី​យប់មិញ​នេះ។ រចនាបថ​ក៏​មិន​ខុស​ពី​ផលិតផល​គូ​ប្រជែង ​ដោយ​មាន​អេក្រង់​ភ្លោះ​ចំនួន​ពីរ ខាង​មុខ​ទំហំ ៤,៦ អ៊ីញ និង​លាត​ត្រដាង​ផ្ទៃ​ខាង​ក្នុង​ទំហំ​ធំ ៧,៣ អ៊ីញ ពោល​អាច​ថា​ជា​ស្មាតហ្វូន​និង​ថេបប្លែត​ចម្រាញ់​រួម​គ្នា​ក្នុង​ឧបករណ៍​តែ​មួយ។

ទំហំ​អេក្រង់​ដ៏​ធំ​នៅ​ផ្នែក​ខាង​ក្នុង​ជា​កត្តា​បើក​ឲ្យ​គាំទ្រ​មុខងារ Multi-Active Window មាន​សមត្ថភាព​អាច​ដំណើរការ​កម្មវិធី ៣ ក្នុង​ពេល​តែ​មួយ​បាន។ ជាង​នេះ​ទៅ​ទៀត​មាន​បង្កប់​កាមេរ៉ា​ដល់​ទៅ ៦ គ្រាប់​ដែល​ផ្ទៃ​ក្រប​មុខ​មាន ១ គ្រាប់ ខណៈ​ខាង​ក្នុង​មាន​ ២ គ្រាប់​និង​ខ្នង​ក្រោយ​បង្អស់​មាន ៣ គ្រាប់ អម​ថ្ម​ចំនួន ២ សរុប​ថាមពល​ឡើង​ដល់ ៤ ៣៨០mAh។

+លក្ខណៈ​សម្បត្តិ Galaxy Fold:

  • អេក្រង់​បត់: ៤,៦ អ៊ីញ SAMOLED HD+ (២១:៩)
  • អេក្រង់​លាត: ៧,៣ អ៊ីញ Dyanamic AMOLED QXGA+ (៤:២:៣)
  • បន្ទះ​ឈីប: Snapdragon 855 មាន CPU ប្រភេទ Octa-Core
  • RAM: 12GB (LPDDR4x)
  • ROM: 512GB (មិន​គាំទ្រ​ការ​បន្ថែម microSD Card)
  • កាមេរ៉ា: ខាង​មុខ​ផ្នែក​បត់ 10MP មាន Aperture f/2.2, ខាង​ក្នុង​ភ្លោះ 10 (f/2.2)+8MP (f/1.9) ​និង​ខាង​ក្រោយ ៣ គ្រាប់ ១៦ (f/2.2)+ ១២(f/1.5-f/2.4)+១២MP(f/2.4)
  • ថាមពល​ថ្ម: ៤ ៣៨០mAh
  • គាំទ្រ​មុខងារ: សាក​ថ្ម​រហ័ស សាក​ថ្ម​ឥត​ខ្សែ​ជំនាន់ ២.០
  • ប្រព័ន្ធ: Android 9.0 (Pie)

ទស្សនាវីដេអូខាងក្រោម:

Samsung Galaxy Fold នឹង​ដាក់​លក់​ក្នុង​តម្លៃ ១ ៩៨០ ដុល្លារ ​មាន​ជម្រើស​ ៤ ពណ៌ ​លេច​វត្តមាន​លើ​ទីផ្សារ​ជា​ផ្លូវការ​នា​ថ្ងៃ​ទី ២៦ ​មេសា​ត​ទៅ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ iclarified | techmoblog   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី