ហាងមួយនៅហាណូយកាត់សក់ម៉ូតត្រាំ-គីមមិនយកលុយ មុនជំនួបកំពូល

  • 2019-02-21 06:22:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ពេល​ដែល​ជំនួប​កំពូល​រវាង​កូរ៉េខាងជើង និង​អាមេរិក​កាន់​តែ​ខិត​ជិត​មក​ដល់​ក្នុង​ប្រទេស​វៀតណាម ហាង​កាត់​សក់​មួយ​កន្លែង​ក្នុងទីក្រុង​ហាណូយ បាន​ប្រកាស​ផ្ដល់​ការ​កាត់​សក់​មិន​យក​លុយ​សម្រាប់​ម៉ូត​ដូច​ប្រធានាធិបតី​ដូណាល់ ត្រាំ និង​លោក​គីម ជុង​អ៊ុន។

លោក Le Tuan Doung ជា​ម្ចាស់​ហាង​កាត់​សក់​មួយ​កន្លែង​ក្នុង​ទីក្រុង​ហាណូយ ប្រកាស​ផ្ដល់​ការ​កាត់​សក់​មិន​យក​លុយ​សម្រាប់​អ្នក​ដែល​ចង់​កាត់​តាម​ម៉ូត​សក់​គីម ជុង​អ៊ុន ឬ​លោក​ដូណាល់ ត្រាំ។ ម្ចាស់​ហាង​កាត់​សក់​រូប​នេះ​ឲ្យ​ដឹង​ថា "​ហាណូយ​គឺ​ជា​ទីក្រុង​នៃ​សន្ដិភាព ហើយ​នៅ​ពេល​ដែល​គីម ជុងអ៊ុន​និង​ដូណាល់ ត្រាំ​សម្រេច​ចិត្ត​មក​ជួប​គ្នា​ពិភាក្សា​រក្សា​សន្ដិភាពនៅ​ទីនេះ ខ្ញុំ​គិត​ថា​គួរ​តែ​ធ្វើ​អ្វី​មួយ​ដើម្បី​បង្ហាញ​ថា​ប្រជាជន​ហាណូយ​ស្វាគមន៍​ជំនួប​កំពូល​នេះ។"

គួរ​ឲ្យ​ដឹង​ថា ជំនួប​កំពូល​លើក​ទី​ពីរ​រវាង​មេ​ដឹក​នាំ​កូរ៉េខាង​ជើង​លោក គីម ជុងអ៊ុន ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ​នឹង​ត្រូវ​ធ្វើ​ឡើ​ងនៅ​ថ្ងៃ​ទី ២៧-២៨ ខែ​កុម្ភៈ​ខាង​មុខ​នៅ​ក្នុង​ប្រទេស​វៀតណាម៕

ចុចអាន ៖

ប្រភព៖ Wings Over Kansas   ប្រែសម្រួល ៖ រ័ត្ន