គ្រោងតាំងពីឆ្នាំមុន តារាចម្រៀងខ្មែរនៅអាមេរិកមួយរូបបញ្ចេញចម្រៀងនិយាយពីសម័យខ្មែរក្រហម
- 2019-02-21 06:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រោងតាំងពីឆ្នាំមុន តារាចម្រៀងខ្មែរនៅអាមេរិកមួយរូបបញ្ចេញចម្រៀងនិយាយពីសម័យខ្មែរក្រហម
ចន្លោះមិនឃើញ
លោក ស៊ុប ផា គឺជាតារាចម្រៀងមួយរូប មានសញ្ជាតិខ្មែរប៉ុន្តែបានកើតនិងរស់នៅសហរដ្ឋអាមេរិករហូតមក ដោយសារតែមានទឹកចិត្តស្រលាញ់ប្រទេសកម្ពុជាដែលជាឈាមជ័ររបស់ខ្លួន ព្រមទាំងស្ដាប់រឿងរ៉ាវរបស់ឪពុកម្ដាយផងនោះ ទើបលោកសម្រេចចិត្តសរសេរបទចម្រៀងនេះចេញមក។
ថ្មីៗនេះ ស៊ុប ទើបតែបានមកដល់ប្រទេសកម្ពុជា ដោយបានជជែកដេញដោលនៅក្នុងវីដេអូសម្ភាសន៍មួយជាមួយ Sabay ហើយឆ្លៀតក្នុងឱកាសនោះលោកក៏បានទៅទស្សនាប្រាសាទអង្គរវត្ត ហើយថតវីដេអូចម្រៀងសម្រាប់បទ "គ្រួសារខ្ញុំក្នុងរបបខ្មៅងងឹត" បន្ទាប់ពីគ្រោងថតតាំងពីឆ្នាំមុនមកម្ល៉េះ។ នេះគឺជាបទចម្រៀងទី២របស់លោក ដែលច្រៀងជាភាសាខ្មែរ ដោយកាលពីឆ្នាំមុនលោកបានបញ្ចេញបទចម្រៀង "ស្នេហ៍ពិត" ទទួលបានការគាំទ្រគួរឲ្យកត់សម្គាល់។
ឆ្លើយតបមកកាន់ Sabay តារារូបនេះបញ្ជាក់ថា ចំពោះបទថ្មី "គ្រួសារខ្ញុំក្នុងរបបខ្មៅងងឹត" លោកចំណាយពេលសរសេរនិងថតបទភ្លេងទំនុកច្រៀងអស់រយៈពេលដល់ទៅ៣ខែឯណោះ។ មិនត្រឹមតែប៉ុណ្ណោះលោកក៏មានគម្រោងបញ្ចេញបទចម្រៀងទាក់ទងនឹងសម័យកាលនេះជាបន្តបន្ទាប់ផងដែរ។ មូលហេតុចម្បងមួយ ដែលលោកផលិតបទចម្រៀងប្រភេទនេះគឺ គោលបំណងចង់រំលែកទុក្ខទៅដល់អ្នកដែលធ្លាប់ឆ្លងកាត់ផ្ទាល់ក៏ដូចជា ច្រៀងឲ្យកូនខ្មែរដែលរស់នៅសហរដ្ឋអាមេរិកបានដឹងខ្លះៗពីប្រទេសជាតិកំណើតផងដែរ៕
ទស្សនាវីដេអូចម្រៀងខាងក្រោម៖