បើទៅលេងជប៉ុន កុំភ្លេចកន្លែងដើរទាំង ៧នេះ ធានាថាសប្បាយកប់បំផុតលែងចង់មកវិញ

  • 2019-02-21 08:32:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជប៉ុន​គឺ​ជា​ប្រទេស​នៃ​គោល​ដៅ​ទេសចរ​ដ៏​សំខាន់​មួយ​សម្រាប់​ភ្ញៀវ​ទេសចរ​មក​ពី​ទូទាំង​ពិភពលោក​ដែល​ចង់​ទៅ​ទស្សនា​កម្សាន្ដ។ ជាមួយ​នឹង​កន្លែង​ធម្មជាតិ, ទីក្រុង​ទំនើប, មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណ, ទីសក្ការបូជា, រូបសំណាក់, តំបន់​ភ្នំ​ធម្មជាតិ​ដ៏​ស្រស់ស្អាត និង​កន្លែង​កម្សាន្ដ​ជា​ច្រើន​ផ្សេង​ទៀត ប្រទេស​ជប៉ុន​មិន​ធ្វើ​ឲ្យ​អ្នក​ទៅ​លេង​ខក​បំណង​នោះ​ទេ​ដោយ​ពួកគេ​អាច​ទទួល​បាន​បទពិសោធន៍​ថ្មី​ៗ​ពី​គ្រប់​តំបន់​នៅ​ក្នុង​ប្រទេស។

ខាងក្រោមនេះ គឺជាកន្លែងដើរលេងទាំង៧ ទាក់ទាញ​បំផុត​ក្នុង​ប្រទេស​ជប៉ុន។

១. តំបន់​អូដាយបា

អូដាយ​បា​គឺ​ជា​កោះ​សិប្បនិមិត្ត​ដ៏​ធំ​បំផុត​នៅ​ឆ្នេរ​នៃ​ទីក្រុង​តូក្យូ​ដោយ​ធ្វើ​ដំណើរ​កាត់​តាម​ស្ពាន​ឥន្ទធនូ​ដ៏​ស្រស់ស្អាត។ នៅ​លើ​កោះ​នេះ ភ្ញៀវ​ទេសចរ​អាច​រីករាយជាមួយ​កន្លែង​កម្សាន្ដ​ដ៏​សម្បូរ​បែប​ដូចជា សារមន្ទីរ, អាគារ​តាំង​ពិពណ៌​សិល្បៈ, ស្ពាន​ឥន្ទធនូ, ផ្សារ​ទំនើប, ទទួលទាន​សាច់អាំង​នៅ​សួនច្បារ និង​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​និង​វិទ្យាសាស្ត្រ​ជា​ដើម។ ជា​ពិសេស​នៅ​លើ​កោះ​នេះ ក៏​មាន​រូប​សំណាក់​សេរីភាព​ដ៏​ទាក់ទាញ​ដែល​ភ្ញៀវ​ទេសចរ​ចូលចិត្ត​ទៅ​កម្សាន្ដ​។

២. ស្ពានឥន្ទធនូ

ស្ថិត​នៅ​ក្នុង​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន ស្ពាន​ឥន្ទធនូ​ត្រូវ​បាន​សាងសង់​ឡើង​ដើម្បី​ត​ភ្ជាប់​ទៅ​កាន់​តំបន់​អូដាយបា​ដែល​ជា​ទី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ។ ស្ពាន​នេះ​មាន​ប្រវែង ៧៩៨​ម៉ែត្រ និង​ទទឹង ៤៩​ម៉ែត្រ​ដែល​មាន​ផ្លូវ​ល្បឿន​លឿន, ខ្សែ​រថភ្លើង​ឆ្លង​កាត់ និង​ផ្លូវ​អ្នក​ថ្មើរ​ជើង​ផង​ដែរ។ ភ្ញៀវ​ទេសចរ​អាច​ទស្សនា​ភាព​ស្រស់ស្អាត​នៃ​ទីក្រុង និង​ឆ្នេរ​តូក្យូ​ផង​ដែរ។

៣. ភ្នំហ្វូជី

ហ្វូជី​គឺ​ជា​ឈ្មោះ​ភ្នំ​ដ៏​ខ្ពស់​បំផុត​ក្នុង​ប្រទេស​ជប៉ុន​ដែល​មាន​កម្ពស់ ៣ ៧៧៦​ម៉ែត្រ​ហើយ​ជា​ភ្នំ​ខ្ពស់​បំផុត​ទី ៧​នៅ​លើ​ពិភពលោក។ ដើម្បី​ទៅ​ដល់​ទីនោះ​ភ្ញៀវ​ទេសចរ​អាច​ជិះ​រថភ្លើង​ល្បឿន​លឿន​ដ៏​ទំនើប​បំផុត​ដែល​អាច​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​ចាប់​ពី ២៤០-៣២០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ លើស​ពី​នេះ​ទៀត អ្នក​ទេសចរ​ក៏​អាច​ទៅ​កម្សាន្ដ​ទឹក​ពុះ​ធម្មជាតិ Onsen ដ៏​ល្បី​ល្បាញ ក៏ដូចជា​ទស្សនា​រូប​សំណាក់​ពង​មាន់​ខ្មៅ​នៅ​ក្នុង​ទីក្រុង Hakone ។

៤. ប្រាសាទអូសាកា

ប្រាសាទ​អូសាកា ត្រូវ​បាន​សាង​សង់​ឡើង​កាល​ពី​ឆ្នាំ ១៥៨៣ ដែល​ជា​កន្លែង​កម្សាន្ដ​ដ៏​ទាក់​ទាញ​មួយ​ក្នុង​ប្រទេស​ជប៉ុន។ ភ្ញៀវ​អាច​ទៅ​ដល់​ទី​នោះ​តាម​រយៈ​ស្ថានីយ​រថភ្លើង Osakajokoen។ នៅ​ប្រាសាទ​នេះ មាន​សម្បូរ​បែប​ទៅ​ដោយ​រទេះ​លក់​អាហារ, សួន​ច្បារ និង​ទស្សនារបាំ​ផ្សេង​ៗ ជា​ពិសេស​នៅ​រដូវ​ផ្កាឆេរី​រីក​បង្កើត​ឲ្យ​មាន​ភាព​ស្រស់ស្អាត​បំផុត។

៥. ប៉ម Sky Tree ក្នុង​ទីក្រុង​តូក្យូ

Sky Tree គឺ​ជា​ប៉ម​អង់តែន​ទូរទស្សន៍​ស្ថិត​ក្នុង​ទីក្រុង​តូក្យូ​ដែល​មាន​កម្ពស់​ ៦៣៤​ម៉ែត្រ​ទៅ​លើ​អាកាស។ នៅ​ជាន់​ផ្ទាល់​ដី​នៃ​ប៉ម​នេះ មាន​ផ្សារ​ទំនិញ, ភោជនីយដ្ឋាន, សារមន្ទីរ និង​អាង​ហែលទឹក។ ភ្ញៀវ​ទេសចរ​អាច​ឡើង​ទៅ​លេង​នៅ​លើ​ប៉ម​នេះ ដើម្បី​ផ្ដិតយក​ទស្សនីយភាព​ដ៏​ស្រស់​ស្អាត​នៃ​ទីក្រុង​តូក្យូ​ទាំង​មូល។

៦. ព្រៃឫស្សី

ព្រៃ​ឫស្សី Sagano ស្ថិត​នៅ​ជាយ​ទីក្រុង Kyoto ប្រទេស​ជប៉ុន​ដោយ​ចំណាយ​ពេល​ធ្វើ​ដំណើរ​ប្រមាណ ៣០​នាទី​ប៉ុណ្ណោះ។ ភាគ​ច្រើន​នៃ​ភ្ញៀវ​ទេសចរ​ដែល​ទៅ​កម្សាន្ដ​នៅ​ទី​នោះ គឺ​ដើម្បី​ថត​រូប​នៃ​ព្រៃ​ឫស្សី​ដ៏​ស្រស់ស្អាត​ជាមួយ​សំឡេង​ធម្មជាតិ​ពី​ក្នុង​ព្រៃ​ដ៏​ទាក់​ទាញ និង​ខ្យល់​អាកាស​ដ៏​ត្រជាក់។

៧. ចម្ការ​ស្ត្រប៊េរី

ចម្ការ​ស្ត្រប៊េរី Yamamoto ស្ថិត​ក្នុង​តំបន់ Tohoku មាន​ទំហំ​ជាង ៣​ហិកតា​ដែល​ភ្ញៀវ​ទេសចរ​អាច​ទៅ​កម្សាន្ដ​បាន និង​ភ្លក់​រសជាតិ​នៃ​​ស្ត្រប៊េរី​ជប៉ុន។ លើស​ពី​នេះ​ទៀត ក៏​មាន​ហាង​កាហ្វេ, ហាង​ស្រា និង​ហាង​នំប៉័ង​ផង​ដែរ ហើយ​ភ្ញៀវ​គ្រាន់​តែ​ចំណាយ​ពេលធ្វើ​ដំណើរ​ពី​ស្ថានីយ​រថភ្លើង Yamashita រយៈ​ពេល ៣​នាទី​ប៉ុណ្ណោះ​ដើម្បី​ទៅ​ដល់​ទីនោះ។

ជាមួយគ្នានេះ ក្រុមហ៊ុន ទេសចរណ៍ អិម អេស ខេ បាន​រៀបចំ​កម្មវិធី​ដំណើរ​កម្សាន្ដ​ទៅ​កាន់​ប្រទេសជប៉ុន (៧ថ្ងៃ និង ៥ថ្ងៃ) ក្នុង​ឱកាសចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខ។ ដំណើរ​កម្សាន្ដ​រួម​បញ្ចូល​ដូចជា ៖

  • ធ្វើដំណើរកំសាន្តតាមអាកាសចរណ៍លំដាប់ផ្កាយ៥ CATHAY DRAGON រឺ MALAYSIA AIRLINE

  • តំបន់អូដាយបា ភ្នំហ្វូជី រូបសំណាក់សេរីភាព ទឹកពុះធម្មជាតិ ជិះកន្ត្រកទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាត ពងមាន់ខ្មៅ សួនកំសាន្ត Disneyland អគារsky Tree ព្រៃឬស្សី ឧទ្យានស៊ូវ៉ាឃីនីនដែលមានរុក្ខជាតិចំរុះ ស្ពានឥន្ធូ ប្រាសាទអូសាកា ចំការស្តរប័រី ជិះរថភ្លើងទំនើបជប៉ុន មជ្ឈមណ្ឌលរញ្ជួយដី (សាកល្បងការរញ្ចួយដីសិប្បនិមិត្ត) និងកន្លែងកំសាន្តជាច្រើនទៀត

  • មានបន្ថែមញ៉ាំក្តាមយក្សដោយសេរី

ចុះឈ្មោះភ្លាម! ចំណេញ ៥០ ដុល្លាភ្លាម!

ចេញដំណើរថ្ងៃទី៖

  • ថ្ងៃទី11 ខែមេសា ឆ្នាំ2019 សម្រាប់ដំណើរកំសាន្តមួយសប្តាហ៍ 
  • ថ្ងៃទី12 ខែមេសា ឆ្នាំ2019 សម្រាប់ដំណើរកំសាន្តមួយសប្តាហ៍ 
  • ថ្ងៃទី13 ខែមេសា ឆ្នាំ2019 សម្រាប់ដំណើរកំសាន្ត 5ថ្ងៃ

តម្លៃសរុប : ៧ថ្ងៃ ១ ៦៥៥ដុល្លារ និង ៥ថ្ងៃ ១ ២៥៥ដុល្លារ

ពត៌មានបន្ថែម សូមទាក់ទង៖

  • Cellcard : 012 38 59 59

  • Smart: 096 2 231 731

  • Metfone: 088 9 755 866

  • Office: 023 21 39 39

  • Email: sales@msktravel.com

  • Website:​  www.msktravel.com

អត្ថបទ ៖ រ័ត្ន

អត្ថបទថ្មី