អេដា បង្ហាញ​អារម្មណ៍​រំភើប ក្រោយ​បាន​សម្ដែង​នៅ​ក្នុង​កម្មវិធី​សម្ពោធ​កម្មវិធី​ "Pleng by Smart” ថ្មីៗ​នេះ

  • 2019-02-21 09:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​អង្គារ​ដើម​សប្ដាហ៍​នេះ​ តារា​ចម្រៀង​ អេដា (Adda) គឺ​ជា​តារា​មួយ​ដួង​ដែល​បាន​ចូលរួម​កម្មវិធី​ប្រគំ​តន្ត្រី​ដ៏​ធំ​មួយ​រៀប​ចំ​ឡើង ដើម្បី​សម្ពោធ​កម្មវិធី​ស្ដាប់​បទ​ចម្រៀង​តាម​អ៊ីនធឺណិត​ដំបូង​បំផុត​មិន​ធ្លាប់​មាន​នៅ​កម្ពុជា​។

ថ្លែង​មក​កាន់ Sabay ម្ចាស់​បទ "ភ្លើង​" និយាយ​ថា​ កម្មវិធី​ប្រគំ​តន្ដ្រី​នេះ​ពិត​ជា​សំខាន់​នឹង​ល្អ​បំផុត​សម្រាប់​បណ្ដា​តារា​ចម្រៀង​ក្នុង​ស្រុក​។ "ពិត​ជា​ភ្ញាក់​ផ្អើល​មែន​ទែន​ចំពោះ​ការ​រៀប​ចំ​ភ្លើង​ឆាក​ ដោយ​មាន​សុទ្ធ​តែ LED ចម្រុះ​ពណ៌ ជា​ពិសេស​គឺ​សិល្បៈ​ករ​ម្នាក់ៗ​បញ្ចេញ​សមត្ថភាព​ស្រុះ​គ្នា​មែន​ទែន។" Adda បាន​ថ្លែង​ថា​ដូច្នេះ។​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​តារា​រូប​​នេះ​ក៏​បាន​បញ្ជាក់​ដែរ​ថា​ កម្មវិធី​ស្ដាប់​ចម្រៀង "Pleng by Smart” គឺ​ពិត​ជា​ពិសេស​និង​ល្អ​សម្រាប់​ សិល្បៈ​ករ​ក្នុង​ស្រុក​ដោយ​ពួក​គាត់​អាច​រក​ចំណូល​បាន​ពី​ការ​ស្ដាប់​របស់​អ្នក​គាំទ្រ​ដែល​ប្រើ​ប្រាស់​កម្មវិធី​នេះ។

ក្នុង​ឱកាស​នោះ​ដែរ Adda បាន​គ្រង​សម្លៀក​បំពាក់​ដែល​រចនា​យ៉ាង​ពិសេស​ពី Queen Victoria ជូន​តារា​រូប​នេះ​​ផ្ទាល់​ដែល​មាន​ឈ្មោះ​ថា "រាជិនី​ក្ងោក​" ពណ៌​បៃតង​ត្រូវ​គ្នា​ជាមួយ​នឹង​ពណ៌​របស់ Smart។ ថ្លែង​មក​កាន់ Sabay តារា​ចម្រៀង​ Original រូប​នេះ​ក៏​បង្ហើប​ថា​ខ្លួន​នឹង​មាន​បទ​ថ្មី​បញ្ចេញ​ផង​ដែរ​ ត្រៀម​បុណ្យ​ចូល​ឆ្នាំ​ថ្មី។ អ្វី​ដែល​ពិសេស​បំផុត​គឺ Adda ក៏​ទទួល​បាន​ពាន​កិត្តយស​ពី ឯក​ឧត្ដម​ ហង ជួនណារ៉ុន​ សម្រាប់​ការងារ​ជា​អគ្គរាជទូតសុច្ឆន្ទះ អង្គការ​ Stem Cambodia បន្ទាប់​ពី​បំពេញ​ភារកិច្ច​អស់​រយៈ​ពេល​២​ឆ្នាំ​៕

រូប​ថត​ផ្ដល់សិទ្ធ​ពី Adda

អត្ថបទ៖ ធារ៉ូ

អត្ថបទថ្មី