គ្រូ Bayern សារភាព​ថា​កូន​ក្រុម​របស់​ខ្លួន​ពិត​ជា​ធ្វើ​ពុត​រមួល​ក្រពើ​មែន

  • 2019-02-21 12:36:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​ៗ​នេះ​ គ្រូ​បង្វឹក​ Bayern Munich លោក Niko Kovac បាន​ទម្លាយ​ឲ្យ​ដឹង​ថា​ ក្រុម​របស់​លោក​បាន​ប្រើ​យុទ្ធសាស្ត្រ​ពន្យារ​ពេលវេលា​ ដោយ​ធ្វើ​ពុត​រមួល​ក្រពើ​ពេល​ប្រកួត​វគ្គ​ ១៦​ក្រុម​ UEFA Champions Leagueប៉ះ​នឹង​ក្លឹប​ Liverpool។

លោក​បាន​និយាយ​ថា​៖ " យើង​ដឹង​ថា​ ពេល​ហ្នឹង​ជិត​ផ្លុំ​កញ្ចែ​បញ្ចប់​ការ​ប្រកួត​ហើយ ដូចនេះ​យើង​ព្យាយាម​ខ្ជះខ្ជាយ​ពេលវេលា​បន្តិចបន្តួច " ។

លោក​បាន​បន្ត​ថា​៖ " ខ្សែ​បម្រើ Javi Martinez មាន​ទិន្នន័យ​ពី​កាយសម្បទា​របស់​គេ​យ៉ាង​ល្អ​ មាន​ន័យ​ថា​ គេ​មិន​អាច​សូម្បី​តែ​រមួល​ក្រពើ​ទេ​ ហេតុនេះ​ហើយ​កាយវិការ​របស់​គេ​ជា​ការ​សម្ដែង​តិច​ៗ​ដែរ​ " ។

លោក​បាន​បន្ថែម​ថា​៖ " យើង​ត្រូវ​តែ​នាំ​យក​នូវ​ភាព​ស្ងប់ស្ងាត់​ក្នុង​ការ​ប្រកួត​។ កូន​ក្រុម​របស់​ខ្ញុំ​ធ្វើ​បាន​ល្អ​ ពួក​គេ​មាន​បទពិសោធន៍​ក្នុង​រឿង​នេះ " ។

ខ្សែ​បម្រើអេស្ប៉ាញ Javi Martinez

ក្លឹប​ Bayern Munich នឹង​ជួប​ Liverpool ក្នុង​ទឹកដី​អាល្លឺម៉ង់​នៅ​ នៅ​យប់​ថ្ងៃ​ពុធ​ទី១៣ ខែ​មីនា វេលា​ម៉ោង​ ៣ យប់​រំលង​អធ្រាត្រ​ (ម៉ោង​នៅ​កម្ពុជា)៕

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទពេញនិយម