រជ្ជទាយាទ​អារ៉ាប៊ីសាអ៊ូឌីត​ទទួល​បាន​អំណោយ​ប្លែក​មួយ​នៅ​ប៉ាគីស្ថាន

  • 2019-02-21 13:52:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 5

ចន្លោះមិនឃើញ

វា​មិន​មែន​ជា​រឿង​ប្លែក​ទេ​ ដែល​ប្រតិភូ​ជាន់ខ្ពស់​បរទេស​ទទួល​អំណោយ​ជា​ស្រា​បារាំង​ ឬ​បារី​ស៊ីហ្គា​គុយបា តែ​វា​ជា​រឿង​ជា​ចម្លែក​មួយ​ដែល​មាន​ការ​ថ្វាយ​កាំភ្លើង​ជូន​រជ្ជទាយាទ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។

កាំភ្លើង​ស្រោប​មាស​ដែល​ថ្វាយ​ដោយ​គណៈ​ប្រតិភូ​ព្រឹទ្ធសភា​ប៉ាគីស្ថាន

ក្រោយ​ពី​ចុះ​កិច្ច​ព្រមព្រៀង​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់​ ២០​ប៊ីលាន​ដុល្លារ​ គណៈប្រតិភូ​ព្រឹទ្ធសភា​ប៉ាគីស្ថាន​បាន​ថ្វាយ​នូវ​កាំភ្លើង​ស្រោប​មាស​ទៅ​កាន់​ព្រះអង្គ​ម្ចាស់​ Mohammed bin Salman (MBS) រជ្ជទាយាទ​នៃ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។

កាំភ្លើង​ស្រោប​មាស​នោះ​ ជា​កាំភ្លើង​ Submachine Gun ​មាន​ឈ្មោះ​ថា​ The Hekler&Koch MP5 ដែល​ធ្វើ​ដោយ​អ្នក​ជំនាញ​អាល្លឺម៉ង់។

ក្រៅ​ពី​នេះ​ដែរ​ ប្រធានាធិបតី​ប៉ាគីស្ថាន​លោក Arif Alvi បាន​បំពាក់​មេដាយ​ជាតិ​ជាន់​ខ្ពស់​ប៉ាគីស្ថាន​ថ្វាយ​ដល់ MBS ផង​ដែរ​នៅ​កំឡុង​ថ្ងៃ​ដែល​ព្រះអង្គ​យាង​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ប៉ាគីស្ថាន៕

ប្រធានាធិបតី​ប៉ាគីស្ថាន​បំពាក់​មេដាយ​ថ្វាយ​ MBS

ប្រភព៖ CNN   ប្រែ​សម្រួល៖ ហ៊ីម រស្មី