ស្អាតៗណាស់! បវរកញ្ញាពីប្រទេសផ្សេងៗហោះមកកម្ពុជា ត្រៀមប្រកួតសម្រស់ Miss Planet International

  • 2019-02-22 04:28:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្រី​ស្អាត​មក​ពី​បណ្ដាល​​ជាង​៤០​ប្រទេស ​នឹង​មក​ជុំ​គ្នា​ក្នុង​​កម្ម​វិធី​ប្រកួត​សម្រស់ "Miss Planet International 2019 ​” ​ដោយ​​កម្ពុជា​​ធ្វើ​ជា​ម្ចាស់​ផ្ទះ សម្រាប់​ការ​ប្រកួត​ដ៏​ធំ​នេះ​ពី​ថ្ងៃ​២៣​ ​ខែ​កុម្ភៈ ២០១៩ ​ដល់​ថ្ងៃ​១ មិនា ​២០១៩។

ស្រី​ស្អាត​ជា​ច្រើន​ប្រទេស​បាន​មក​ដល់​កម្ពុជា​បណ្ដើរ​ៗ​ហើយ ​ចាប់​តាំង​​ពី​ម្សិលមិញ​​មក​ម្ល៉េះ។ ​រាល់​ការ​មក​ដល់​របស់​​បេក្ខភាព​​តំណាង​ប្រទេស​នី​មួយ​ៗ ​​ទទួល​បាន​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ និង​រាក់​ទាក់​បំផុត។ ​លើស​ពី​នេះ ​គ្រប់​បវរកញ្ញា​ទាំង​អស់​ទទួល​បាន​បាច់​ផ្កា​ស្វាគមន៍​ពី​ក្រសួង​ទេសចរណ៍​​នៅ​កម្ពុជា​ ផង​ដែរ។

ចំពោះ​កម្ពុជា​វិញ ​កញ្ញា ​រី​ចំណាន ​កល្យាន ​នឹង​តំណាង​​បេក្ខភាព​សម្រាប់​ការ​ប្រកួត​ដ៏​ធំ​លើក​ទី​មួយ​នេះ ក្នុង​ការ​ប្រកួត​ប្រជែង​សម្រស់​ជាមួយ​នឹង​បណ្តាល​ប្រទេស​ជា​ច្រើន៕

កញ្ញា រីចំណាន កល្យាន Miss Planet Cambodia

​​​​​​

រូបភាព៖ Miss Planet International

អត្ថបទ៖ លឹម សុនា