Emery ថា Arsenal ជាក្រុមមួយក្នុងចំណោម៦អាចឈ្នះ Europa League
- 2019-02-22 04:28:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Emery ថា Arsenal ជាក្រុមមួយក្នុងចំណោម៦អាចឈ្នះ Europa League
ចន្លោះមិនឃើញ
លោក Unai Emery បាននិយាយថា Arsenal គឺជាក្នុងមួយក្នុងចំណោម៦ក្រុម ដែលអាចឈ្នះពាន Europa League រដូវកាលនេះ ប៉ុន្តែក៏មិនងាយស្រួលដែរ។
កាំភ្លើងធំបានឈានទៅវគ្គ១៦ក្រុមចុងក្រោយ Europa League ក្រោយឈ្នះសរុបទាំងពីរជើងលើក្រុម BATE ៣-១។ បន្ទាប់ពីឡើងទៅវគ្គបន្តលោក Emery បាននិយាយថា៖ "ពួកយើងអាចឈ្នះពាន។ យើងអាចនិយាយបានថាមានតែ៦ក្រុមទេអាចឈ្នះពានមួយនេះ ក្នុងនោះមាន Arsenal មួយដែរ។ ប៉ុន្តែវាពិតជាពិបាក។ មានក្រុមជាច្រើនក៏ចង់បានវាដូចគ្នា"។
អ្នកចាត់ការសញ្ជាតិអេស្ប៉ាញបន្តថា៖ “ពួកយើងត្រូវតែរីករាយជាមួយការប្រជែងនេះឲ្យច្រើន និងបង្កើតបរិយាកាសឲ្យធំមួយជាមួយអ្នកគាំទ្ររបស់ពូកយើង។ អារម្មណ៍បែបនេះអាចផ្ដល់ឲ្យពួកយើងលទ្ធភាពច្រើនជាមួយគុណភាពនៃក្រុមមួយ”។
ការចាប់ឆ្នោតវគ្គ១៦ក្រុមចុងក្រោយនឹងធ្វើឡើងនៅថ្ងៃទី ២២ ខែ កុម្ភៈនេះ ដោយជើងទីមួយលេងនៅថ្ងៃទី៧ ខែ មីនា និងជើងទីពីរលេងនៅថ្ងៃទី ១៤ ខែ មីនា៕