ឱកាសល្អមិនងាយមាន គ្រូជំនាញរបស់ Spurs បង្រៀនគ្រូៗប្រចាំលីគកំពូលកម្ពុជា
- 2019-02-22 09:19:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឱកាសល្អមិនងាយមាន គ្រូជំនាញរបស់ Spurs បង្រៀនគ្រូៗប្រចាំលីគកំពូលកម្ពុជា
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ល្បីឈ្មោះនៅអង់គ្លេស Tottenham Hotspurs ចាប់ដៃគូជាមួយ AIA កម្ពុជា និង CNCC បើកវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹក ដើម្បីអភិវឌ្ឍវិស័យបាល់ទាត់សម្រាប់សហគមន៍ ដល់គ្រូៗបង្វឹកប្រចាំក្លឹបនានាក្នុងលីគកំពូលកម្ពុជាបច្ចុប្បន្ន រយៈពេល១ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។
វគ្គបណ្ដុះបណ្ដាលនេះ គឺផ្ដោតសំខាន់លើការចាប់ផ្ដើមអភិវឌ្ឍវិស័យបាល់ទាត់នៅតាមមូលដ្ឋាននានាក្នុងប្រទេសកម្ពុជា។ បង្ហាញអំពីគំនិតហេតុអ្វីបានជាត្រូវបង្កើតកម្មវិធីទាំងនេះឡើង វិធីសាស្ត្រក្នុងការបង្កើតដំបូងនៃការអភិវឌ្ឍនៅមូលដ្ឋានទាំងនោះ និងរបៀបបង្កើតគំនិតផ្ដួចផ្ដើម។ ក្រៅពីនេះទៀតនោះ គ្រូជំនាញមកពីក្រុមនៅប្រទេសអង់គ្លេសបានលើកឡើងពីសារប្រយោជន៍នៃការបង្កើតឲ្យមានការអភិវឌ្ឍបែបនេះនៅមូលដ្ឋាន គឺចង់បណ្ដុះចិត្តយុវជនក្មេងៗឲ្យស្រឡាញ់ការលេងកីឡា។ ជាការបង្កើតធនធានថ្មីៗនៅតាមជនបទ និងជាការរួមចំណែកធ្វើឲ្យពួកគេមានសុខភាពល្អ។ អ្នកជំនាញបាល់ទាត់២នាក់ក៏បានបង្ហាញជាក់ស្ដែងពីការកកើត និងបទពិសោធដែលក្រុម Tottenham Hotspurs បានធ្វើកន្លងមកដល់គ្រូៗដែលជាសិក្ខាកាមចូលរួមនោះដែរ។
លោក មាស ចាន់ណា គ្រូបង្វឹកណាហ្គាវើល បានឲ្យដឹងក្រោយឆ្លងកាត់វគ្គសិក្សានេះថា កម្មវិធីនេះគឺល្អសម្រាប់ពួកលោក ព្រោះបានបង្រៀនឲ្យចេះរៀបចំបណ្ដុះបណ្ដាលគ្រូថ្មីៗទៀត ពីកីឡាករកំពុងលេង ឬកីឡាករចាស់ៗផងដែរ។ មិនត្រឹមតែប៉ុណ្ណេះក៏មានបង្ហាញវិធីសាស្ត្រក្នុងការបង្កើតកម្មវិធីបណ្ដុះបណ្ដាលយុវជនក្មេងៗនៅតាមសហគមន៍នានា។ វគ្គនេះដែរមិនផ្ដោតតែលើបាល់ទាត់មួយនោះទេ គឺការបង្កើតធនធានថ្មីមុនដំបូងដើម្បីឈានទៅដល់កីឡាករថ្នាល ឬក្រុមធំជាដើមលើច្រើនប្រភេទកីឡាផ្សេងៗ។
បញ្ជាក់ផងដែរថា វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹក ដើម្បីអភិវឌ្ឍវិស័យបាល់ទាត់សម្រាប់សហគមន៍ នេះធ្វើឡើងរយៈពេល១ព្រឹកនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសកលវិទ្យាល័យ AUPP។ វគ្គសិក្សានេះនឹងត្រូវធ្វើឡើង៤ដងផ្សេងៗគ្នា ដោយវគ្គដំបូងសិក្សាទ្រឹស្ដី ហើយ ៣វគ្គបន្តបន្ទាប់ទៀតនោះផ្ដោតលើការអនុវត្តផ្ទាល់តែម្ដង៕
វីដេអូ៖
ស៊ីចាន់ ត្រូវការពារជ័យជម្នះ ខណៈ សំបូរ គ្រោងបង្កើតកំណត់ត្រាល្ងាចនេះ
Emery ថា Arsenal ជាក្រុមមួយក្នុងចំណោម៦អាចឈ្នះ Europa League
ល្ងាចនេះ ពេជ្រ ម្ទេសខ្មាំង ប៉ះជើងខ្លាំងវៀតណាម មានអាវុធល្អម្យ៉ាងម្នាក់