Galaxy S10+ ថត​ Selfie ស្អាត​​ស៊ី​ដាច់​ស្មាតហ្វូន​ដទៃ

  • 2019-02-23 02:43:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ Galaxy S10+ ចេញ​ជា​ផ្លូវ​ការ ពិន្ទុ​វាយ​តម្លៃ​លើ​កាមេរ៉ា​ថត​រូប​ទាំង​មុខ/ក្រោយ​របស់​ស្មាតហ្វូន​នេះ ក៏​បាន​ចេញ​ផ្សាយ​ជា​ផ្លូវ​ការ​ដោយ​ក្រុម​ការងារ DxOMark ផង​ដែរ។

ពិន្ទុ​សរុប​​នៃ​កាមេរ៉ា​ថត​រូប​ផ្នែក​ក្រោយ​ Galaxy S10+ ទទួល​បាន​ដល់​ទៅ ១០៩ ពិន្ទុ ស្មើ​គ្នា​នឹង​ Huawei Mate 20 Pro រួម​ទាំង​ Huawei P20 Pro។ ប៉ុន្តែ​ DxOMark បាន​ចាត់​ថ្នាក់​ S10+ ឲ្យ​នៅ​ក្រោម​​ស្មាតហ្វូន​ Huawei ទាំង​ពីរ។

ដោយ​ឡែក​ចំពោះ​​សមត្ថភាព​ថត​រូប​នៃ​កាមេរ៉ា​ខាង​មុខ​វិញ Galaxy S10+ ទទួល​បាន​ពិន្ទុ​ខ្ពស់​លើស​គេ បើ​ធៀប​នឹង​ស្មាតហ្វូន​ដែល​ DxOMark បាន​ធ្វើ​តេស្ត​កន្លង​មក។ កាមេរ៉ា​មុខ​នេះ​អាច​ទទួល​បាន​ពិន្ទុ​សរុប​​ដល់​ទៅ ៩៦ ពិន្ទុ ស្ថិត​នៅ​លើ​ Pixel 3 ដែល​មាន​ពិន្ទុ​ចំនួន​ ៩២ ពិន្ទុ​។ ចំពោះ Mate 20 Pro និង P20 Pro ឯណោះ​វិញ​ទទួល​បាន​ពិន្ទុ​​ ៧៥ និង ៧២ លើ​ការ​ថត​ Selfie។

DxOMark លើក​សរសើរ​កាមេរ៉ា​ខាង​មុខ​របស់​ S10+ លើ​ចំណុច​ដូច​ជា ៖

  • ពណ៌​ស្បែក/White Balance មាន​គុណភាព​ល្អ
  • Noise លើ​ផ្ទៃ​មុខ​និង​ Background គ្រប់គ្រង​បាន​ល្អ
  • Autofocus បាន​ច្បាស់ៗ
  • Subject ផុស​ល្អ ហើយ​ Blur ផ្ទៃ​ Background បាន​ស្អាត​ពេល​ថត​ Bokeh
  • ​ច្បាស់​ល្អ​ពេល​ថត​ក្នុង​ស្ថានភាព​ពន្លឺ​ចាំង​ខ្លាំង​ជា​ដើម៕​​​​​​​

ចុចអាន៖

ប្រភព៖ dxomark   ប្រែ​សម្រួល៖ សុខហេង