អបអរសាទ​រ​អ្នកឈ្នះ​ទាំងបី​រូប​ ពី​ការចាប់រ​ង្វាន់​លើកទីមួយ​ប្រូ​ម៉ូ​សិន​យក្ស​របស់ Huawei

  • 2019-02-22 10:02:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Huawei ដែល​ជា​ក្រុមហ៊ុន​ស្មាតហ្វូន​លំដាប់​លេខ​ពីរ​ក្នុង​ពិភពលោក បាន​រៀបចំ​សន្និសីទ​សារព័ត៌មាន​ប្រូម៉ូសិន​ទិញ Huawei អេ 7 ឈ្នះ Mazda 2 និង​កម្មវិធី​ចាប់​រង្វាន់​លើកទីមួយ កាលពី​ថ្ងៃ 15 កុម្ភះ ដែល​មាន​ការផ្សាយ​ផ្ទាល់​តាម​រយ​: Facebook Page របស់ Huawei និង MY TV​។

ការ​ចាប់រង្វាន់​លើកទីមួយ​នេះ ជា​ការ​ចាប់រង្វាន់​ម៉ូតូ Zoomer X 1 រង្វាន់ និង ទូរទស្សន៍ Smart TV 2 រង្វាន់​។ អតិថិជន​ដែល​ឈ្នះ​ម៉ូតូ Zoomer X 1 រង្វាន់ ឈ្មោះ សាម មុនីរ៉ែន ទិញ​ពី​ហាង ទូរសព្ទ​ចំរើន ( ភ្នំពេញ) រីឯ​អតិថិជន​ឈ្នះ​ទូរទស្សន៍ Smart TV 1 រង្វាន់​គឺ ឈ្មោះ អ៊ី​ម នារ​តី ទិញ​ពី​ហាង​ទូរសព្ទ​ស៊ូ អ៊ីន (ខេត្ត​ក្រចេះ) និង អតិជជន​ឈ្នះ​ទូរទស្សន៍ Smart TV 1 រង្វាន់​មួយ​រូប​ទៀត គឺ ពូ ផល ទិញ​ពី​ហាង​ទូរសព្ទ KAKA (ភ្នំពេញ)។ អបអរសាទរ​ចំពោះ​អតិថិជន​សំណាង​ទាំង​បី​រូប។

កម្មវិធី​នេះ​ផង​ដែរ ក៏​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន Huawei ក្រុមហ៊ុន HGB Group និង​ក្រុមហ៊ុន Yako ដើម្បី​ចូលរួម​ចាប់​រង្វាន់ ព្រម​ទាំង​អ្នក​សារព័ត៌មាន​យ៉ាង​ច្រើន​កុះករ ដើម្បី​ជា​សាក្សី​ធានា​ថា​ការ​ចាប់​រង្វាន់​មាន​តម្លាភាព និង​សុក្រឹត។

ដើម្បី​មាន​ឱកាស​ឈ្នះ​រង្វាន់​ដូច​អតិថិជន​ដែល​មាន​សំណាង​ទាំង​បី​រូប គ្រាន់តែ​ទិញ​ស្មាតហ្វូន Huawei អេ 7 nova 3 Lite nova 3i ឫ nova3 រហូត​ដល់​ថ្ងៃ 27 មេសា​ហើយ​បំពេញ​ព័ត៌មាន​ឲ្យ​បាន​ត្រឹមត្រូវ ដូចជា​ឈ្មោះ លេខ​ទូរសព្ទ លើ​ប័ណ្ណ​ធានា​សន្លឹក (Dealer Copy) ហើយ​យក​ទៅ​បណ្តា​ហាង​ទូរសព្ទ​ដែល​អ្នក​បាន​ទិញ ដើម្បី​មាន​ឱកាស​ចូល​រួមការ​ចាប់​រង្វាន់។ ​ ​ការ​ចាប់​រង្វាន់​លើក​ទី 2 នឹង​ធ្វើឡើង​នៅ​ថ្ងៃ 1 ខែ មីនា លើក​ទី 3 ថ្ងៃ 15 មីនា លើក​ទី 4 ថ្ងៃ 29 ខែ​មីនា ដែល​រង្វាន់​មាន​ដូចជា ម៉ូតូ Zoomer X 1 រង្វាន់ និង​ទូរទស្សន៍ Smart TV 2 រង្វាន់ ក្នុង​ការ​ចាប់​រង្វាន់​មួយ​លើកៗ ។

ចំណែក​ការ​ចាប់​រង្វាន់​ធំ​លើក​ចុងក្រោយ នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ទី 03 ខែ ឧសភា ដោយ​មាន​ការផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​និង​Facebook Page របស់ Huawei និង MYTV ដែល​រង្វាន់​រួមមាន​រថយន្ត Mazda 2 មួយ​រង្វាន់ តម្លៃ​ជាង 3 ម៉ឺន 4 ពាន់​ដុល្លារ និង​ទូរទស្សន៍ Smart TV 4 រង្វាន់។

គួរ​បញ្ជាក់​ដែរ Huawei អេ 7 ត្រូវ​បាន​រចនា​ឡើង​ដោយ​មាន​រូបរាង​ទាក់ទាញ ភ្លឺរលោង​ចែងចាំង អេក្រង់​ធំ 6.26 អ៊ីញ HD+ អេក្រង់​ធំ​ផ្ទៃ​លាត​រហូតដល់ 86.7% និង អេក្រង់​ប្រភេទ​ដំណក់ទឹក។ មិន​តែ​ប៉ុណ្ណោះ ស្មាតហ្វូន​អេ 7 បំពាក់​ដោយ​កាមេរ៉ា​មុខ​ធំ​ទំ​ហំ 16MP ជាមួយ​បច្ចេកវិទ្យា AI និង​កាមេរ៉ា​ក្រោយ​ភ្លោះ ទំហំ 13MP+ 2MP។ រី​ឯ​ថាមពល​ថ្ម​វិញ មាន​ទំហំ​ធំ​រហូត​ដល់ 4000mAh អាច​ប្រើ​បាន​រហូត​ដល់​ពេញ​មួយថ្ងៃ​ឬ​រហូត​ដល់​ពីរ​ថ្ងៃ។ ស្មាតហ្វូន​នេះ​ដំណើរការ​ដោយ​អង្គផ្ទុក​ទិន្នន័យ (ROM) 32 GB និង អង្គ​ចងចាំ ( RAM) 3 GB អង្គ​ផ្ទុក​ទិន្នន័យ​បន្ថែម 512GB ជាមួយ​នឹង CPU Qualcomm® Snapdragon™ 450, 14nm* Processor, GPU: 8×A53 Cortex @ 1.8 GHz បច្ចេកវិទ្យា​បន្ទន់​ពន្លឺ​ការពារ​ភ្នែក និង​ស្គេន​មុខ​ដោះ​សោរ​បាន​លឿន​ទាន់​ចិត្ត។

បញ្ជាក់​ដែរ​ថា Huawei គឺ​ជា​ម៉ាក​ដែល​ស្ថិត​ក្នុង​លេខ​រៀង​ទី 68 ក្នុង​ចំណោម​ម៉ាក​ដែល​មាន​តម្លៃ​បំផុត​ក្នុង​ពិភពលោក ( Forbes World’s Most Valuable Brands) និង​ស្ថិត​នៅ​លេខ​រៀង​ទី 12 ពី Brand Finance Global 500 នៅ​ក្នុង​ឆ្នាំ 2019 ហើយ​គុណ​តម្លៃ​ម៉ាក ( brand value) មាន​ការ​កើនឡើង 63.7% បើ​ប្រៀបធៀប​ពី​ឆ្នាំ 2018 ទៅ 2019​។ មិន​តែ​ប៉ុណ្ណោះ Huawei បាន​លក់​ស្មាតហ្វូន​ក្នុង​ទីផ្សារ បាន​រហូតដល់ 200,000,00 គ្រឿង​ក្នុង​ឆ្នាំ 2018។

​ ​ ​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅកាន់​:

​- ​Website: https://consumer.huawei.com/kh/​ ​- ​Facebook: Huawei Mobile (https://bit.ly/2ePDMSq)​ ​- ​Youtube Channel: https://bit.ly/2wTMMJL​ ​- ​Instagram: https://www.instagram.com/huaweimobilekh/​ ​

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទពេញនិយម
អត្ថបទថ្មី