រវល់តែអរបានទៅដើរលេងជាមួយមិត្តសំណព្វ តិចភ្លេចកក់កន្លែងស្នាក់នៅ ប្រយ័ត្នរកកន្លែងគេងអត់បានណា!

  • 2019-02-28 14:43:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់អ្នកដែលបានទិញសំបុត្រយន្តហោះត្រៀមទៅដើរលេងក្រៅប្រទេសរួចរាល់អស់ហើយនោះ កុំរវល់តែសប្បាយ ប្រយ័ត្នភ្លេចរឿងសំខាន់មួយទៀត គឺកក់កន្លែងស្នាក់នៅតាមអនឡាញ។ រវល់តែរំភើប តិចថាទៅដល់ អត់មានកន្លែងគេងណា៎!

សម្រាប់ការចាយវាយអនឡាញ អ្នកគួរតែជ្រើសរើសធនាគារណាមួយ ដែលផ្តល់ជូនកាតទូទាត់មានសុវត្តិភាពខ្ពស់ និងជឿទុកចិត្តបាន។ ដូច្នេះសម្រាប់ការកក់ក្នុងវីដេអូនេះ Sabay សូមជ្រើសយកកាតធនាគារ ABA មកធ្វើបង្ហាញជូនអ្នកទាំងអស់គ្នា។

ករណីទៅមានគ្នា ៤ ឬ ៥នាក់ កក់តែ១ ឬ ២បន្ទប់ក៏បាន ដើម្បីជៀសវាងខ្ជះខ្ជាយលុយកាក់ ទុកសម្រាប់ Shopping និងញាំអីប្រហែលសប្បាយជាង។ ចង់សួរថាដឹងពីរបៀបកក់ហើយនៅ? នៅស្រុកយើងគឺស្រួលទេ បើចង់កក់ ខលតែបន្តិចរួចស្រេច តែនេះឆ្លងដែនសល់ក្រៅស្រុក មិនមែនលំៗ ទើបបានគេងទេណា។ ៤ ជំហានខាងក្រោមជាជំនួយសម្រាប់អ្នកទាំងអស់គ្នាអាចអនុវត្តបាន៖

ជំហានទី១

  • ដំបូង ចូលទៅកាន់ agoda.com/ababank ដែលតាមរយៈ លីងនេះយើងអាចកក់ និងទទួលបានការបញ្ចុះតម្លៃភ្លាមៗផងដែរ
  • វាយបញ្ចូលទីកន្លែងដែលចង់ទៅ
  • ជ្រើសថ្ងៃដែល Check In និងCheck Out
  • ជ្រើសចំនួនបន្ទប់ និងមនុស្ស

ជំហានទី២

  • ជ្រើសយកកន្លែងស្នាក់នៅដែលចង់បាន
  • ឆែកមើល Review អ្នកធ្លាប់បានស្នាក់នៅពីមុន
  • ពិនិត្យមើលទីតាំង និងបរិក្ខារបន្ទប់
  • បន្ទាប់មកចុចលើពាក្យ Book It

ជំហានទី៣

  • ពិនិត្យមើលព័ត៌មានកក់កន្លែងស្នាក់នៅឲ្យបានត្រឹមត្រូវ
  • វាយបញ្ចូលឈ្មោះអ្នក
  • អ៊ីម៉ែល
  • លេខទូរស័ព្ទ
  • ប្រទេសដែលកំពុងស្នាក់នៅ
  • រើសប្រភេទគ្រែ
  • រួចចុចពាក្យ Next Page

ជំហានទី៤

  • ជ្រើសរើសវិធីបង់ប្រាក់
  • វាយបញ្ចូលលេខកាតធនាគារ របស់អ្នក
  • បំពេញឈ្មោះនៅលើកាតធនាគារចូល
  • វាយបញ្ចូលថ្ងៃខែផុតកំណត់កាត និងលេខសំងាត់ CVV ៣ខ្ទង់ខាងក្រោយកាត
  • ឈ្មោះកាតធនាគារ
  • បន្ទាប់មកចុចប៊ូតុង Book Now
  • ក្រោយការកក់បានជោគជ័យ ត្រូវរក្សាលេខ Booking ID ដើម្បីបង្ហាញនៅពេលទៅដល់កន្លែងស្នាក់នៅ។

កក់រួចរាល់ហើយ។ សូមឱ្យការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងសប្បាយរីករាយជាមួយការប្រគំតន្រ្តី BlackPink៕

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទថ្មី