ប្រាំចំណុច​គូរ​ដឹងពី​ប្រ​ទេស​វេណេហ្សូអេឡា ដែល​កំពុង​មាន​វិបត្តិ​សង្គម និង​នយោបាយ​សព្វ​ថ្ងៃ​

  • 2019-02-23 02:49:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រ​ទេស​វេណេហ្សូអេឡា កំពុង​មាន​វិបត្តិ​សេដ្ឋកិច្ច និង​នយោបាយ ដែល​ធ្វើ​ឲ្យ​ប្រ​ជា​ជន​ក្នុង​ប្រ​ទេស​នេះ​ពិបាក​ក្នុង​ការ​រស់​នៅ​និង​ប្រ​កប​របរ​ចិញ្ចឹម​ជីវិត។ ខាង​ក្រោម​នេះ​ជា​ព័ត៌មាន​មួយ​ចំនួន​ពី​ប្រ​ទេស​មួយ​នេះ។

១. ប្រ​ទេស​វេណេហ្សូអេឡា ស្ថិត​ក្នុងទ្វីបអាមេរិក ជាប់​នឹង​សមុត្រ Caribbean និង​សមុទ្រ​អាតាឡង់តិច។ ប្រ​ទេសមាន​ព្រំដែន​គោកជាប់​ កូឡុំប៊ី ប្រេស៊ីល និង​ Guyana ជាមួយ​នឹង​ផ្ទៃ​ដី​សរុប​ចំនួន​៩១២ ០០០​គីឡូម៉ែត្រ​ការ៉េ។

២. ប្រ​ជា​ជន​មាន​ចំនួន​៣១​,៩៨​លាន​នាក់​ក្នុង​ឆ្នាំ២០១៧ នេះបើ​តាម​ធនគាពិភព​លោក។​

៣. ឆ្នាំ​២០១៥ មាន​មនុស្ស​ចាកចេញពី​ប្រ​ទេស​ចំនួន​៧០០ ០០០​នាក់ និង​នៅ​ឆ្នាំ​២០១៧ មាន​រហូត​ដល់​១,៥លាននាក់ (IOM) និង​បាន​ឡើង​ដល់​៣,លាន​នាក់​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ ដោយ​សារវិបត្តិសង្គម​ និង​នយោបាយ​ កើត​ចេញ​ពី​អ្វី​ដែលគេ​ហៅ​ថា​របបសង្គម​និយម​សតវត្សរ៍​ទី​២១។

៤. ​មេដឹកនាំ​ពីរ​នាក់​តាំង​ខ្លួន​ជាមេដឹកនាំ​ ទី១. លោក Juan Guaidó ប្រ​កាស​ខ្លួន​ជា​ប្រ​ធានាធិបតី​បណ្ដោះ​អាសន្ន និតទី២. លោក ម៉ា ឌូរ៉ូ នៅ​បន្ត​ប្រកាស​គ្រប់​គ្រង​តំណែងជា​ប្រធានាធិបតី​ដដែល។ មេដឹកនាំ​ទាំងពីរ​មាន​ប្រ​ទេស​ផ្សេង​គាំទ្ររៀងៗ​ខ្លួន។

៥. IMF ព្យាករណ៍​ថា​នៅ​ឆ្នាំ​២០១៩ អតិផរណា​នៅ​វេណេហ្សូអេឡានឹង​ឡើង​ដល់​១០លាន​ភាគរយ។ ចេក​បី​ផ្លែ​ថ្លៃ​ស្មើ​នឹង​ទឹក​ប្រាក់​១០​ភាគរយ​នៃ​ប្រាក់​ខែ​ជាមធ្យម​របស់​មនុស្ស​ម្នាក់ ចំណែកម្សៅ​ទឹក​ដោះ​គោ​វិញ​ថ្លៃ​ជាង​ប្រាក់ខែ​អប្បបរ​មារបស់​មនុស្ស​ម្នាក់៕

អត្ថបទ៖ ទូច សុខា

អត្ថបទពេញនិយម