Solskjaer បើក​​ផ្លូវ​ឲ្យ Ferguson ចូល​ឲ្យ​ដំបូន្មាន​កូន​ក្រុម ដើម្បី​កម្ចាត់​ Liverpool

  • 2019-02-23 03:13:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ole Gunnar Solskjaer នឹង​ស្វាគមន៍​ជា​និច្ច​សម្រាប់ Sir Alex Ferguson ដើម្បី​ចូល​ទៅ​និយាយ​ឲ្យ​ដំបូន្មាន​កូន​ក្រុម​នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខ ដើម្បី​រក​វិធី​យក​ឈ្នះ​លើ Liverpool។

United ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​​ទទួល​ក្រុម Liverpool ក្នុង​កីឡដ្ឋាន Old Trafford ដែល​​ការ​​ប្រកួតសងសឹក។ ​ការ​ប្រកួត​នៅ​ជើង​ទី​មួយ​​ពាន Premier Leagueក្រោម​ការ​ដឹក​នាំ​របស់​លោក Jose Mourinho បិសាច​ក្រហម​ចាញ់ ៣-១ ម្ដង​ហើយ​នៅ Anfield។

Solskjaer បាន​លើក​ឡើង​ថា កីឡាករ​របស់​ខ្លួន​តាំង​ចិត្ត​រួចរាល់​​ដើម្បី​កាត់​ក្ដី​សង្ឃឹម​​ឈ្នះ​ពាន Premier League របស់ Liverpool និង​​បើក​ការ​ជំរុញ​ទឹក​ចិត្ត​ផ្សេង​ៗ។ "ពួក​យើង​ដឹង​ថា​ការ​ប្រកួត​​នេះ​ធំ​ប៉ុណ្ណា​សម្រាប់ Manchester United បុគ្គលិក និង​អ្នក​គាំទ្រ​ទាំង​អស់​គ្នា។ ពួក​យើង​ចង់​សង់​ក្រុម​មួយ​នេះ​ឲ្យ​មាន​តម្លៃ​​ក្នុង​ប្រវត្តិ​សាស្ត្រ​​របស់ United ហើយ​ក៏​ជា​ជំហាន​បន្ទាប់ ប្រសិន​ពួក​យើង​ឈ្នះ​ក្នុង​ផ្ទះ។ លោក Ferguson នឹង​ស្វាគមន៍​ជា​និច្ច​ដើម្បី​ចូល​និយាយ​ជាមួយ​កីឡាករ​ ប្រសិន​បើ​លោក​ចង់ ព្រោះ​យើង​ដឹង​ថា វា​មាន​តម្លៃ​ប៉ុណ្ណោះ​សម្រាប់​​លោក​ក្នុង​យក​ឈ្នះ​លើ Liverpool”។ សម្ដី Solskjaer៕ ​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ