ចង់​ឲ្យ​ផ្លូវ​ភេទ​រឹងមាំ ផ្លែ​ឈើ​ទាំង​នេះ គួរតែ​ញ៉ាំ​ឲ្យ​ច្រើន

  • 2019-02-23 04:35:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​អាច​ជ្រើសរើស​ផ្លែឈើ​ទាំង​នេះ​មក​ពិសា​បាន នោះ​វា​នឹង​អាច​ជួយ​បង្កើន​ផ្លូវ​ភេទ​របស់​អ្នក​បាន។ តើ​មាន​អ្វី​ខ្លះ​ទៅ?  បុរស​គួរ​តែ​ញ៉ាំ​ពពួក​ក្រូច ព្រោះ​ក្រូច​ទាំង​នេះ អាច​ជួយ​ធ្វើ​ឲ្យ​អ្នក​មាន​កម្លាំង​នៅ​ពេល​ដែល​រួមភេទ។

  1. បុរស​ក៏​គួរតែ​ពិសា​ផ្លែប៊័រ​ដែរ ព្រោះ​វា​មិន​ត្រឹមតែ​ជា​ផ្លែឈើ ដែល​ល្អ​ចំពោះ​ផ្លូវ​ភេទ​ទេ ថែម​ទាំង​អាច​ជួយ​ការពារ​អ្នក​ពី​ជំងឺ​ ដែល​ទាក់ទង​នឹង​សរសៃ​ឈាម​ទៀត​ផង។

  2. មិន​ថា​បុរស ឬ​ស្ត្រី​ទេ គួរតែ​បរិភោគ​ស្ត្រប៊ឺរី ព្រោះ​វា​ជា​ផ្លែ​ឈើ​ដែល​ល្អ​ចំពោះ​ផ្លូវ​ភេទ​របស់​អ្នក​ទាំងពីរ។ ចំពោះ​បុរស​វិញ វា​នឹង​ជួយ​បង្កើត​ស្ពែម៉ាតូសូអ៊ីត​ទៀត​ផង។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​ងាយ​មាន​កូន​ពេល​ ដែល​អ្នក​ត្រៀម​ចិត្ត​រួច៕

ប្រភព៖ Health.com.kh   ដោយ៖ Tina Taing