បវរកញ្ញា៣៤ប្រទេស ត្រៀមរួចរាល់ដើម្បីប្រជែងសម្រស់ក្នុងកម្មវិធី Miss Planet International 2019 នៅកម្ពុជា
- 2019-02-23 05:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បវរកញ្ញា៣៤ប្រទេស ត្រៀមរួចរាល់ដើម្បីប្រជែងសម្រស់ក្នុងកម្មវិធី Miss Planet International 2019 នៅកម្ពុជា
ចន្លោះមិនឃើញ
បវរកញ្ញាមកពី៣៤ប្រទេស បានមកដល់ប្រទេសកម្ពុជា ដើម្បីចូលរួមកម្មវិធីប្រកួតសម្រស់ "Miss Palnet International 2019 ” ធ្វើឲ្យកម្មវីធីប្រកួតប្រជែងនេះ កាន់តែពិសេស និងមានភាពទាក់ទាញបំផុត។ បេក្ខនារីទាំងអស់នឹងបំពេញបេសកកម្មក្នុងប្រទេសកម្ពុជា ពីថ្ងៃនេះទៅ ក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប ដោយមានការចូលរួមដាំដើមឈើ និងចូលរួមការងារសង្គមផងដែរ។
លោកស្រី ម៉ីន ហាលីម៉ាស់ នាយិកាក្រុមហ៊ុន Miss Planet International និងជាអ្នករៀបចំកម្មវិធីបវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ២០១៩ ឲ្យដឹងថា ឆ្នាំនេះជាឆ្នាំដំបូងដែលបាននាំយកនូវព្រឹត្តិការណ៍ប្រកួតប្រជែងសម្រស់ថ្នាក់អន្តរជាតិថ្មីមួយ មកកាន់ប្រទេសកម្ពុជា ក្រោមការចូលរួមគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍ និងក្រសួងបរិស្ថាន ។
លើសពីនេះ កម្មវិធីនេះ ដើម្បីផ្សព្វផ្សាយអំពីសិល្បៈ វប្បធម៌ ប្រពៃណីជាតិ បរិស្ថានធម្មជាតិ ទេសចរណ៍ និងលើកកម្ពស់កិត្យានុភាពនៃប្រះរាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិ តាមរយៈការផ្លាស់ប្តូរនូវបទពិសោធន៍ពីគ្នាទៅវិញទៅមក រវាងបវរកញ្ញាឯកភពផែនដីប្រចាំប្រទេសនីមួយៗ ទាំង៣៤ បានចូលរួម។
គួរបញ្ជាក់ផងដែរថា កញ្ញា រីចំណាន កល្យាណ ជាបេក្ខភាពតំណាងឲ្យប្រទេសកម្ពុជា ក្រោយពីកញ្ញាបានជាប់ជ័យលាភីលេខ១ ក្នុងកម្មវិធីបវរកញ្ញាឯកភពផែនដីកម្ពុជាឆ្នាំ ២០១៩។ កម្មវិធីប្រកួតសម្រស់នេះ ចាប់ផ្តើមពីថ្ងៃ២៣ កុម្ភៈ ២០១៩ ហើយវគ្គផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃ១ មិនា ២០១៩ នៅសាលមហោស្រពកោះពេជ្រ ចាប់ពីម៉ោង៧យប់តទៅ៕