នារីជប៉ុន​ម្នាក់​ត្រូវ​ប៉ូលីស​ចាប់​ខ្លួន​ពី​បទ​លក់​សម្រស់​​លើ​ online

  • 2019-02-23 07:37:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​ជនជាតិ​ជប៉ុន​ម្នាក់​ដែល​បាន​ Liveកម្មវិធី​ អាក្រាត​កាយ​នៅ​លើ​គេហទំព័រ បង់​ប្រាក់​ដើម្បី​បាន​មើល ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ពេល​ថ្មីៗ​នេះ​ដោយ​ប៉ូលីស​ក្រុង​តូក្យូ។ នេះ​បើ​តាម​វេបសាយ Nextshark។

ដើម​ឡើយ​នាង​ត្រូវ​បាន​គេ​គិត​ថា​ជា​នារី​វ័យ​ក្មេង​ម្នាក់ តែ​តាម​ពិត នារី​ម្នាក់​នេះ​មាន​ឈ្មោះ​ថា Naomi Doi មាន​អាយុ ៥៨ ឆ្នាំ​ទៅ​ហើយ ​ដែល​រូប​នៅ​លើ​វីដេអូ និង រូប​ពិត​ខាង​ក្រៅ​ពិត​ជា​ខុសគ្នា​ស្រលះ។

Naomi Doi ត្រូវ​បាន​ប៉ូលីស​ចាប់​ពី​បទ​រំលោភ​ច្បាប់ "ការ​បង្ហាញ​​ប្រដាប់​ភេទ" ជា​សាធារណៈ​របស់​ជប៉ុន​ដែល​តម្រូវ​ឱ្យ​មាន​ការ​បិទបាំង​ប្រដាប់​ភេទ​នៅ​ក្នុង​​ភាពយន្ត​អាសអាភាស។

ខណៈ​ពេល​ដែល​នាង​បង្ហាញ​ខ្លូន​នៅ​លើ​កម្មវិធី​អនឡាញ "100-year-old woman” ​​​​រូបភាព​​របស់​នាង​មើល​ទៅ​ដូច​នារី​វ័យ​២០​ឆ្នាំ​អីចឹង។

ប៉ូលីស​ក៏​បាន​ចាប់​ខ្លួន​មិត្ត​ប្រុស​នាង​​ឈ្មោះ Yasushi Nitta ​ដែល​ជា​ជន​សង្ស័យ​ពី​បទ​ផ្សំគំនិត​ក្នុង​បទ​ចោទ​នេះ​ផង​ដែរ។

យោង​តាម​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​ក្នុង​ស្រុក Nikkan Gendai បាន​ឲ្យ​ដឹង​ថា​ប៉ូលីស​ក៏​បាន​រឹបអូស​​វត្ថុ​តាង​រួមមាន៖ កុំព្យួទ័រ ទូរស័ព្ទចល័ត និង សំលៀកបំពាក់ Santa Claus នៅឯ​លំនៅដ្ឋាន​របស់​ពួកគេ​​ក្បែរ​កាសាគីមហ្គោរៈ​ក្នុង​ខេត្ដ​អ៊ីបារ៉ាគី​កាល​ពី​ខែ​ធ្នូ។

ប្រភព​ខាង​លើ​បន្ត​ថា Naomi បាន​ដើរ​តួ​ជា​ "នារី​ល្បួង​ឲ្យ​បុរស​បាញ់​ទឹក​កាម" ដែល​៧០%​នៃ​អ្នក​ចូល​ទស្សនា​គឺ​ជា​បុរស ជា​កម្មវិធី​ដែល​​នាង Live ១៥​យប់​ក្នុង​១​ខែ។

អ្នក​ទាំង​២​ត្រូវ​បាន​រាយការណ៍​ថា​ រក​ចំណូល​បាន​ប្រមាណ ១៤ លាន​យ៉េន (១២៦ ០០០ ដុល្លារ) ក្នុង​រយៈ​ពេល​៤​ឆ្នាំ​​ចាប់​តាំង​ពី​បង្កើត​កម្មវិធី​នេះ។

ជន​សង្ស័យ​ទាំង​២​បាន​សារភាព​ប្រាប់​ប៉ូលីស​ថា​ ពួកគេ​បាន​ផ្សាយ​ការ​បង្ហាញ​ភាព​អាក្រាត​ដើម្បី​រក​ប្រាក់​ផ្គត់ផ្គង់​ការ​រស់​នៅ​ប៉ុណ្ណោះ៕

ប្រភព៖ nextshark   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទថ្មី