បុរសម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់ពី​ធ្វើរឿង​មិនគួរឲ្យ​ជឿ​មួយនាំឲ្យ​មានការពន្យាការ​ហោះ​ហើរ​

  • 2019-02-23 08:05:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរសម្នាក់​ត្រូវបាន​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​ក្រោយ​ពីបាន​ព្យាយាមបោះ​កាស​ចូល​ក្នុង​ម៉ាស៊ីន​យន្តហោះ​ដែល​បណ្ដាល​ឲ្យ​ជើង​ហោះ​ហើរ​ត្រូវ​ពន្យាពេល និង​ក្រុម​ហ៊ុន​ថាបាន​ខាត​បង់ប្រាក់​ប្រហែល​ពីរ​ម៉ឺន​​ដុល្លារ។

កាលពី​ថ្ងៃទី​១៧ ខែកុម្ភៈ សន្តិ​សុខ​នៅ​ព្រលាន​យន្ត​ហោះ​Anqing Tianzhushan Airport ក្នុង​ខេត្ត​ Anhui ប្រ​ទេស​ចិន​ បាន​ឃើញ​កាស​ចំនួន​ពីរ​នៅ​ក្បែរ​ម៉ាស៊ីន​យន្ត​ហោះ​ មុន​នឹង​ម៉ោង​ហោះ​ហើរ​ចូល​មក​ដល់។

បុរសវ័យ​២៨ ឆ្នាំ​ ឈ្មោះ Lu ត្រូវ​បាន​សមត្ថិកិច្ច​រក​ឃើញ​ថា​ជា​អ្នក​ប៉ុន​ប៉ង​បោះ​កាស​នោះ​ចូល​ក្នុង​ម៉ាស៊ីន​យន្ត​ហោះ ខណៈ​បុរសខាង​លើ​ថា​ខ្លួន​ធ្វើ​ដូច​នេះ​គឺជា​ការបន់​ស្រន់​ឲ្យ​មាន​សុវត្ថិភាព​ពេល​ហោះ​ហើរ។

ក្រោយ​មាន​ហេតុការណ៍នេះ​ជើង​យន្ត​ហោះ​ដែល​ត្រូវ​ហោះ​ទៅទី​ក្រុង​គុនមីងមាន​អ្នកដំណើរ​១៦១​នាក់​ ត្រូវ​បាន​ពន្យា​ទៅ​ថ្ងៃ​បន្ទាប់ ហើយ​ក្រុម​ហ៊ុន​បាន​និយាយ​ថា​ខ្លួន​បាន​ខាត​បង់​ប្រាក់​ពីរ​ម៉ឺន​ដុល្លារ ដោយ​សារ​ហេតុការណ៍​នេះ និងថា​ខ្លួន​នឹង​បន្តនីតិវិធី​ផ្លូវ​ច្បាប់​លើ​​បុរសឈ្មោះ​ Lu នេះ​បន្ត​ទៀត។

ករណី​បែប​នេះ​មាន​ចំនួន​បួន​ដង​ហើយ​នៅ​ប្រ​ទេស​ចិន​ ហើយ​អ្នក​ប៉ុនប៉ង​បោះ​កាស​ចូល​ម៉ាស៊ីន​យន្ត​ហោះ​គឺ​ជឿថា​ជា​ការ​បន់​ស្រន់​សុំ​សុវត្ថិភាពពេល​ធ្វើ​ដំណើរ៕​

ប្រភព៖ Shanghaiist   ប្រែ​សម្រួល៖ ទូច សុខា

អត្ថបទពេញនិយម