ស្ដែងៗ! ធ្លាក់យន្ដហោះដឹកទំនិញមួយគ្រឿងសម្លាប់មនុស្សយ៉ាងហោច ៣នាក់

  • 2019-02-24 01:45:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យន្ដហោះដឹក​ទំនិញ​មួយ​គ្រឿង​ប្រភេទ Boeing 767 របស់ Atlas Air បាន​ធ្លាក់​គួរ​ឲ្យ​រន្ធត់​បំផុត​នៅ​លើ​ឆ្នេរ Trinity នៃ​ទីក្រុង Anahuac រដ្ឋ​តិចសាស់​កាល​ពី​វេលា​ម៉ោង ១២:៤៥នាទីរសៀល​ថ្ងៃ​សៅរ៍​នេះ។

យោងតាម​របាយការណ៍​របស់​សហព័ន្ធ​អាកាសចរ​ឲ្យ​ដឹង​ថា នៅ​ក្នុង​យន្ដហោះ​ដែល​បាន​ធ្លាក់​នេះ​មាន​មនុស្ស​ចំនួន ៣​នាក់​ដែល​ធ្វើ​ដំណើរ​តាម​ជើង​ហោះហើរ​លេខ ៣៥៩១ ដឹក​ទំនិញ​របស់​ក្រុមហ៊ុន Amazon ដែល​ជា​របស់​មាន​តម្លៃជាច្រើន។ លើស​ពី​នេះ​ទៀត ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំង៣ មិន​មាន​នរណា​ម្នាក់​រស់​រាន​មាន​ជីវិត​នោះ​ទេ​ក្នុង​ហេតុការណ៍​ធ្លាក់​យន្ដហោះ​ដ៏​អាក្រក់​នេះ។ មុន​ពេល​កើត​ហេតុ យន្ដហោះ​បាន​ធ្វើ​ការ​ចាក​ចេញ​ពី​ទីក្រុង Miami ឆ្ពោះទៅ​កាន់​ព្រលានយន្ដហោះ George Bush Intercontinental ប៉ុន្តែ​ក៏​ស្រាប់​តែ​ជួប​ហេតុអាក្រក់​នៅ​ពេល​មក​ដល់​ឆ្នេរ Trinity ហើយ​ក៏​ដាំ​ក្បាល​ចុះ​តែ​ម្ដង។

ក្រោយ​កើត​ហេតុ ក្រុមអ្នកជួយ​សង្គ្រោះ និង​អាជ្ញាធរ​ក្នុង​តំបន់​បាន​ចុះ​ទៅ​ដល់​ទីតាំង​កើតហេតុ​និង​រក​ឃើញ​សាកសព​ជន​រង​គ្រោះ​ទាំង​បី​តែ​ម្ដង។ យ៉ាង​ណាមិញ រហូតមក​ទល់​ពេល​នេះ​គេ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ពិត​ប្រាកដ​ដែល​បណ្ដាល​ឲ្យ​យន្ដហោះ​ធ្លាក់​នៅ​ឡើយ​ទេ ខណៈ​ដែល​ភ្នាក់​ងារ FBI កំពុង​ពិនិត្យ​មើល​ប្រអប់​ខ្មៅ និង​បញ្ជាក់​ពី​មូលហេតុ​នៅ​ពេល​ក្រោយ៕

ប្រភព៖ Dailymail   ប្រែសម្រួល ៖ រ័ត្ន