ភ្ញាក់ផ្អើល! រកឃើញសត្វឃ្មុំធំបំផុតក្នុងពិភពលោក ក្រោយបាត់ខ្លួនជិត ៤ទសវត្ស (មានវីដេអូ)
- 2019-02-25 02:03:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្ញាក់ផ្អើល! រកឃើញសត្វឃ្មុំធំបំផុតក្នុងពិភពលោក ក្រោយបាត់ខ្លួនជិត ៤ទសវត្ស (មានវីដេអូ)
ចន្លោះមិនឃើញ
សត្វឃ្មុំធំបំផុតក្នុងពិភពលោក ត្រូវបានរកឃើញដំបូងគេបង្អស់កាលពីឆ្នាំ ១៨៥៩ ដោយអ្នកវិទ្យាសាស្ត្រដ៏ល្បីល្បាញគឺលោក Alfred Russel Wallace។
ចាប់តាំងពីពេលនោះមក គ្មាននរណាមានបានឃើញវាទៀតនោះទេហើយគ្រប់គ្នាគិតថាសត្វប្រភេទនេះដាច់ពូជហើយ។ ប៉ុន្តែការពិតមិនដូច្នោះទេ សត្វឃ្មុំយក្សប្រភេទ Wallace ត្រូវបានរកឃើញដោយអ្នកសិក្សាសត្វល្អិតម្នាក់ឈ្មោះ Adam Messer នៅលើកោះចំនួន៣ក្នុងប្រទេសឥណ្ឌូនេស៊ី។ លោកបានចាប់វាមកទុក ដោយសរសេរពីការរកឃើញរបស់ខ្លួនក្នុងឆ្នាំ ១៩៨៤។
ដោយឡែកកាលពីពេលថ្មីៗនេះ សត្វឃុំ Wallac ត្រូវបានអ្នកថតរូប Clay Bolt រកឃើញថានៅមានជីវិតនៅក្នុងព្រៃក្រោយបាត់ខ្លួនអត់ពេល ៣៨ឆ្នាំ។ លោក Bolt និងក្រុមរបស់ខ្លួនបានធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ីកាលពីខែមករាកន្លងទៅ និងដើររុករកក្នុងព្រៃអស់រយៈពេល ៥ថ្ងៃនារដូវភ្លៀង។ ការស្វែងរកសត្វឃ្មុំនេះ មានភាពលំបាកខ្លាំងបំផុតដោយសារតែវារស់នៅក្នុងដើមឈើខ្ពស់ៗ។
យ៉ាងណាមិញ ឥឡូវនេះសត្វឃ្មុំ Wallace កំពុងប្រឈមមុខនឹងការដាច់ពូជពីភពផែនដីដោយសារការកាប់បំផ្លាញព្រៃឈើដែលជាហេតុបណ្ដាលឲ្យបាត់បង់សម្បុករបស់ពួកវា ហើយការសិក្សាជាច្រើនបង្ហាញថាចំនួនសត្វឃ្មុំយក្សនេះកំពុងធ្លាក់ចុះជាលំដាប់៕
សូមទស្សនាវីដេអូខាងក្រោម ៖