​នេះ​តម្លៃ Nokia 9 កាមេរ៉ា​ភ្នែក​ម្នាស់ ​មាន​បច្ចេកវិទ្យា​ស្កេន​ក្រយៅ​ដៃ​ក្រោម​អេក្រង់

  • 2019-02-25 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Nokia 9 PureView ​ដែល​ទើប​ប្រកាស​ផ្លូវការ​ក្នុង​ព្រឹត្តិការណ៍ MWC ​នៅទីក្រុង​បាសេឡូណា ​បាន​បញ្ចេញ​ទាំង​តម្លៃ​មក​ជាមួយ​ រួម​ទាំង​ថ្ងៃ​ដាក់​ឲ្យ​កម្ម៉ង់​ទិញ​ទៀត​ផង។

​ស្មាតហ្វូន​កាមេរ៉ា ៥ ដូច​ភ្នែក​ម្នាស់​នេះ​នឹង​ដាក់​ឲ្យ​បញ្ជា​ទិញ​ចាប់​ពី​ដើម​ខែ​មិនា​ទូទាំង​ពិភពលោក​ក្នុង​តម្លៃ ៦៩៩ ដុល្លារ។

Nokia 9 ពណ៌​ខៀវ​តែ​មួយ​គត់​ មាន​បំពាក់​មក​ជាមួយ​នូវ​បច្ចេកវិទ្យា​ស្កេន​ខ្ចៅ​ដៃ(ក្រយៅ​ដៃ) លើ​អេក្រង់​ដំបូង​​គេ​របស់ Nokia និង​ស្កេន​បាន​រហ័ស​ទៀត​ផង។

​Nokia 9 ​ដំណើរការ​ដោយ Android One ស្តុក​ដើម។ ​មាន​បំពាក់​បន្ទះឈីប ​Snapdragon 845 SoC មានRAM ទំហំ 6GB មេម៉ូរី ​១២៨GB។ ​

Nokia 9 មាន​ទំហំ​អេក្រង់ ៦ អ៊ិញ​ប្រភេទ POLED ​បង្កប់​បច្ចេកវិទ្យា​ស្កេន​ខ្ចៅ​ដៃ មាន​រន្ធ​សាក​ភ្លើង​លឿន USB Type-C ​មាន​រន្ធដោត​កាស មាន​ថាមពល​ថ្ម ៣៣២០ មីលីអំពែ​ម៉ោង និង​មាន​បច្ចេកវិទ្យា​កាពារ​ជម្រាប​ទឹក IP67 ផង​ដែរ៕

អានបន្ត៖

ប្រភព៖ gadgets.ndtv   ប្រែ​សម្រួល៖ រក្សា