សញ្ញា​បញ្ជាក់​ថា បញ្ហា​ស្រ្តេស​អ្នក​ កំពុង​ឈាន​ដល់​ដំណាក់​កាល​សង្គ្រោះ​បន្ទាន់

  • 2019-02-25 08:19:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បញ្ហា​ថប់​អារម្មណ៍​ស្រ្តេស គឺ​ជា​បញ្ហា​ធម្មជាតិ​ដែល​កើត​មាន​ឡើង​ជា​ធម្មតា​ក្នុង​ជីវិត​​មនុស្ស។ វា​មិន​មាន​បញ្ហា​ធំ​ទេ បើ​អ្នក​កើត​មាន​អារម្មណ៍​នោះ​តិច​តួច និង​រយៈ​ពេល​ខ្លី។ ផ្ទុយ​ទៅ​វិញ វា​នឹង​អាច​នឹង​បង្ក​ជា​បញ្ហា​​គ្រោះថ្នាក់​ធំ បើ​អ្នក​មាន​បញ្ហា​ថប់​អារម្មណ៍​​រយៈ​ពេល​វែង ពោល​គឺ​ចាប់​ពី​ ៧ ម៉ោង ឬ​រាប់​ខែ​ឡើង​ទៅ។

នោះ​គឺ​ជា​សញ្ញា​ដែល​បញ្ជាក់​ថា ​អ្នក​កំពុង​ស្ថិត​នៅ​ដំណាក់​កាល​ធ្ងន់​មួយ ដែល​ប៉ះពាល់​ទាំង​សុខភាព​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត។ កាន់​តែ​អាក្រក់​ជាង​នេះ វា​នឹង​​បណ្ដាល​​ឲ្យ​អ្នក​កើត​ជំងឺ​ផ្សេងៗ​ដូចជា សម្ពាធ​ឈាម​ឡើង​ខ្ពស់ ជំងឺ​បេះដូង ជំងឺ​ធាត់ ទឹក​នោម​ផ្អែម ឬ​ចង់​ធ្វើ​អត្តឃាត​ជា​ដើម។

ពេល​អ្នក​ស្រ្តេស​ខ្លាំង អ្នក​នឹង​បញ្ចេញ​អាកប្បកិរិយា​មួយ​ចំនួន​ដោយ​​មិន​ដឹង​​ខ្លួន តែ​អ្នក​អាច​សង្កេត​​ដោយ​ខ្លួន​ឯង​បាន​តាម​រយៈ ​សញ្ញា​ព្រមាន​សំខាន់ៗ​​ដូចជា ឈឺ​ក្បាល ឈឺ​សាច់​ដុំ ចុក​ខ្នង រោយ​ក បាត់បង់​ចំណង់​អាហារ ស្ងួត​បបូរ​មាត់ ឈឺ​ក្រពះ ឈឺ​ដើម​ទ្រូង បេះដូង​លោត​ញាប់ គេង​លក់ ឬ​គេង​ច្រើន​ខុស​ធម្មតា ល្ហិតល្ហៃ ភ្លេចភ្លាំង ឬ ឆាប់​ឆេវឆាវ។ ល។

ទោះ​មាន​ការ​បក​ស្រាយ​យ៉ាង​នេះ​ក៏​ដោយ តែ​មិន​មែន​មនុស្ស​គ្រប់​រូប​សុទ្ធ​​តែ​មាន​​​ប្រតិកម្ម​ទៅ​លើ​បញ្ហា​ស្ត្រេស​ក្នុង​ទម្រង់​ចុកចាប់​រាង​កាយ​នោះ​ទេ។ អ្នក​ខ្លះ​អាច​​កើត​មាន​​សញ្ញា​បែប​នេះ​បន្ទាប់​ពី​ច្រើន​ថ្ងៃ​ក្រោយ​អាការៈ​ស្ត្រេស​កើត​ឡើង។ ប៉ុន្តែ នៅ​ពេល​ណា​មួយ​ដែល​អ្នក​ចាប់​បាន​ ថា​ខ្លួន​​កំពុង​ស្ថិត​នៅ​​ដំណាក់​កាល​ណា​មួយ​ហើយ សូម​កុំ​ប្រហែស​ឲ្យ​សោះ ពោល​គឺ​ត្រូវ​រក​វិធី​គ្រប់គ្រង ​កាត់​បន្ថយ និង​កម្ចាត់​វា ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ធំ ហើយ​ត្រូវ​ចំណាយ​ធនធាន​ព្យាបាល​ច្រើន​នា​ពេល​អនាគត៕

អត្ថបទ៖ សុខណា

អត្ថបទថ្មី