តិចអត់ជឿ! ៧ វិធី​ស្រក​ទម្ងន់​បែប​ធម្មជាតិ ស្គម​ស្អាត​ហើយ សុខភាព​ល្អ​ទៀត

  • 2019-02-26 04:48:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 107

ចន្លោះមិនឃើញ

ពេល​និយាយ​ដល់​ការ​ស្រក​ទម្ងន់​បែប​ឆាប់​រហ័ស មនុស្ស​មួយ​ចំនួន​ប្រាកដ​ជា​គិត​ដល់​ការ​វះកាត់​យក​ខ្លាញ់​ចេញ ​ប្រើ​ថ្នាំ​សម្រក​ទម្ងន់​ ឬ​បង្អត់​អាហារ​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ជាដើម។ តែ​វិធី​ទាំង​នោះ មិន​មាន​សុវត្ថិភាព​ឡើយ ហើយ​បើ​សិន​ជា​ប៉ះ​ចំ​អ្នក​មាន​សុខភាព​ខ្សោយ​ទៀត ច្បាស់​ជា​វឹកវរ​មិន​ខាន។ ដូច្នេះ​ ថ្ងៃ​នេះ​យើង​នឹង​លើក​យក​វិធី​សាស្រ្ត​ដែល​អាច​ឲ្យ​ស្រក​ទម្ងន់​ឆាប់​រហ័ស និង​ទទួល​បាន​សុខភាព​ល្អ​ក្នុង​ពេល​តែ​មួយ។

១. ញ៉ាំ​នៅ​ពេល​ឃ្លាន

ការ​ញ៉ាំ​គឺ​ជា​រឿង​សំខាន់​ដែល​ជួយ​ឲ្យ​រាង​កាយ​មាន​​ថាមពល តែ​អ្នក​មិន​ត្រូវ​​កំណត់​ម៉ោង​ ឬ​ពេល​ញ៉ាំសម្រាប់​ខ្លួន​ឯង​ទេ។ ​ត្រូវ​ញ៉ាំ​នៅ​ពេល​ណា​ឃ្លាន​ប៉ុណ្ណោះ។ កុំ​ចេះ​តែ​ញ៉ាំ​​ឲ្យ​ត្រូវ​ម៉ោងទាំងមិន​ឃ្លាន ហើយ​ក៏​មិន​ត្រូវ​បង្អត់​ពេល​ឃ្លាន​ ព្រោះ​តែ​មិន​ត្រូវ​ម៉ោង​ពេល​នោះ​ដែរ។ ម្យ៉ាង នៅ​ពេល​ញ៉ាំ​ត្រូវ​តែ​ផ្ដោត​តែ​លើ​ញ៉ាំ​មួយ​មុខ​បាន​ហើយ កុំ​ចុច​ទូរស័ព្ទ អាន​សៀវភៅ មើល​ទូរទស្សន៍ ឬ​​​គិត​ និង​ចាប់​​អារម្មណ៍​រឿង​ផ្សេង ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​​ក្រពះ​កិន​អាហារ​​មិន​បាន​ល្អ។ ​

២. កាត់​បន្ថយ​ជាតិ​ស្ករ​ដែល​មិន​ចាំ​បាច់

ជាតិ​ស្ករ​គឺ​ជា​ប្រភព​នេះ​កាល់ឡូរី ដែល​បណ្ដាល​ឲ្យ​អ្នក​ធាត់។ បើ​អ្នក​ជា​មនុស្ស​ចូល​ចិត្ត​ផ្អែម អ្នក​មិន​បាច់​កាត់​ជាតិ​ស្ករ​ពី​របប​អាហារ​ទេ គ្រាន់​តែ​បន្ថយ​តាម​ដែល​អាច​ធ្វើ​បាន​គឺ​ជា​ការ​ស្រេច។ ក្រៅ​ពី​នោះ ត្រូវ​ចាំ​ថា មិន​ត្រូវ​ទទួល​ទាន​ភេសជ្ជៈ​ជាតិ​ផ្អែម ស្ករ​កៅស៊ូ ឬ​អាហារ​ផ្អែមៗ​ដូចជា​​សូកូឡា​នោះ​ទេ។ មិន​យូរ​ មិន​ឆាប់​អ្នក​នឹង​ឃើញ​លទ្ធផល​មិន​ខាន។

៣. ផ្ដាច់​គ្រឿង​ស្រវឹង

ក្នុង​ភេសជ្ជៈ​ជាតិ​អាល់កុល​ តែង​តែ​ផ្ទុក​ជាតិ​កាល់ឡូរី​​ច្រើន​ដែល​ធ្វើ​ឲ្យ​អ្នក​ធាត់​យ៉ាង​រហ័ស ហើយ​អាច​ធ្វើ​ឲ្យ​រាង​កាយ​បាត់​បង់​ជាតិ​ទឹក។ ដូច្នេះ​អ្នក​គួរ​ញ៉ាំ​ទឹក​ ឬ​ទឹក​ផ្លែឈើ​ជំនួស​វិញ ដើម្បី​កាត់​បន្ថយ​ជាតិ​កាល់ឡូរី និង​បំពេញ​ជាតិ​ទឹក​ទៅ​ក្នុង​ខ្លួន។ ​

៤. បន្ថែម​ជាតិ​ប្រូតេអ៊ីន

ប្រូតេអ៊ីន​គឺ​ជា​មូលដ្ឋាន​ ដែល​ជួយ​ឲ្យ​ដល់​សុខភាព និង​ធ្វើ​ឲ្យ​របប​អាហារ​មាន​តុល្យ​ភាព។ ប្រូតេអ៊ីន​មិន​ត្រឹម​តែ​ជួយ​ឲ្យ​​ស្រក​ទម្ងន់​​នោះ​ទេ វា​ថែម​ទាំង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ឆ្អែត​បាន​យូរ និង​មាន​ផ្ទុក​នូវ​ជាតិ​​អាមីណូ​អាស៊ីដ​ដូចជា​លូស៊ីន ដែល​អ្នក​អាច​ធ្វើ​ឲ្យ​សាច់​ដុំ​រឹង​មាំ​ល្អ ខណៈ​ទម្ងន់​ស្រក​ចុះ​ជា​បន្ត​បន្ទាប់។

៥. បង្កើន​ការ​ញ៉ាំ​បន្លែ

ត្រូវ​ញ៉ាំ​បន្លែ​ឲ្យ​បាន​ច្រើន​ ពិសេស​បន្លែ​​ស្លឹក​ពណ៌​បៃតង និង​​គ្មាន​ជាតិ​ម្សៅ ។ វា​បន្លែ​បៃតង មាន​ជាតិ​ Fiber ខ្ពស់ និង​កាល់ឡូរី​ទាប ដែល​ជា​ភ្នាក់ងារ​សំខាន់​ក្នុង​ការ​ជម្រុះ​ជាតិ​ខ្លាញ់។ ដូច្នេះ​អ្នក​គួរ​ញ៉ាំ​វា​ឲ្យ​បាន​ច្រើន ដើម្បី​ពន្លឿន​ការ​សម្រក​ទម្ងន់​។

៦. ផឹកទឹកឲ្យបានច្រើន

ការ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​នឹង​ជួយ​កាត់​បន្ថយ​ការ​ឃ្លាន ដែល​ជា​ហេតុ​នាំ​ឲ្យ​អ្នក​ស្រក​ទម្ងន់​បាន​ឆាប់។ ដំបូង​ៗ​អ្នក​អាច​ពិបាក​បន្តិច ដូច្នេះ​គួរ​​ដាក់​ដប​ទឹក​ជា​ប្រចាំ​នៅ​លើ​តុ​ការងារ ឬ​ដាក់​ម៉ោង​រោទ៍​ដើម្បី​រំលឹក​ថា​ត្រូវ​ញ៉ាំ​ទឹក​យ៉ាង​ហោច​ណាស់ ៣ ទៅ ៣.៥ លីត្រ ក្នុង​មួយ​ថ្ងៃ។

៧. បន្ថែមជាតិកាកសរសៃ ឬ Fiber

ការ​ស្រាវ​បាន​ឲ្យ​ដឹង​ថា ញ៉ាំ​ជាតិ​ Fiber នឹង​ជួយ​​ការ​រំលាយ​អាហារ​មាន​ភាព​ល្អ​ប្រសើរ​ សម្រួល​ដល់​ការ​បញ្ចេញ​ចោល និង​​ធ្វើ​ឲ្យ​ទម្ងន់​មាន​ការ​ថយ​ចុះ។ ក្នុង​នោះមាន​ការ​ណែនាំ​ថា ស្រ្តី​គួរ​ទទួលទាន​ Fiber ក្នុង​បរិមាណ ២៥ ក្រាម ខណៈ​បុរស​ត្រូវ​ទទួល​យក ៣៨ ក្រាម ក្នុង​មួយ​ថ្ងៃ។ អ្នក​ជំនាញ​អាហារូបត្ថម្ភ​បាន​លើក​ឡើង​ថា ការ​បន្ថែម​រុក្ខជាតិ​ដែល​មាន​ផ្ទុក Fiber ដូចជា​​គ្រាប់​សណ្ដែក​​ចូល​ទៅ​ក្នុង​របប​អាហារ​របស់​ នឹង​ជំរុញ​ឲ្យ​ការ​ស្រក​ទម្ងន់​មាន​ភាព​ប្រសើរ​ឡើង។

បន្លែ​ផ្លែឈើ ៦ ប្រភេទ មាន​លក់​ស្រុក​ខ្មែរ សម្បូរ Fiber ជួយ​ឲ្យ​ស្រក​គីឡូ

អត្ថបទ៖ សុខណា