ភ្នំពេញ​ក្រោន​ទទួល​បាន​ការឧបត្ថម្ភពីក្លឹបប្រដាល់មួយឆ្នាំពេញ​

  • 2019-02-26 07:33:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​បាល់ទាត់​ល្បី​ឈ្មោះ​ភ្នំពេញ​ក្រោន​​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​ក្លឹប​ហាត់​ប្រាណ​ប្រដាល់​សម្រាប់​​បង្កើន​សមត្ថភាព​រាង​កាយ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​​ដែល​ពិធី​ចុះ​ហត្ថលេខា​បាន​ធ្វើ​ឡើង​កាល​ពី​រសៀល​ថ្ងៃ​ទី​២៥​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩។

សន្និសីទ​សារព័ត៌មាន

លោក​ លី ហៀង អគ្គលេខាធិការ​ក្លឹប​ភ្នំពេញ​ក្រោន​បាន​និយាយ​ថា​ កាយ​បណ្ដុះបណ្ដាល​​ធន​ធាន​មនុស្ស​គឺ​ផ្តោត​ទាំង​​ប្រាជ្ញា​ស្មារតី​ និង​​កាយ​សម្បទា។ ការ​បណ្តុះ​បណ្ដាល​កីឡាករ​បាល់ទាត់​នៅ​តែ​ទី​លាន​ម្យ៉ាង​មិន​គ្រប់​គ្រាន់​នោះ​ទេ​គឺ​ត្រូវ​​បណ្ដុះបណ្ដាល​នៅ​ក្លឹប​ហាត់​ប្រាណ​​​ថែម​ទៀត​ ពី​ព្រោះ​កាយ​សម្បទា​គឺ​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​ណាស់។ នេះ​ជា​ឱកាស​មួយ​ដែល​ក្លឹប​ភ្នំពេញ​ក្រោន​​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​ក្លឹប​ប្រដាល់​ដែល​នេះ​។

លោក លី ហៀង

ជា​មួយ​គ្នា​នេះ​ តំណាង​ក្លឹប​ប្រដាល់​បាន​បញ្ជាក់​ថា តាម​ពិត​ទៅ​ការ​សហការ​នេះ​មិន​មែន​សម្រាប់​ក្លឹប​​អាជីព​ភ្នំពេញ​ក្រោន​តែ​មួយ​នេះ​ទេ។ ប្រសិន​បើ​ក្លឹប​អាជីព​ផ្សេង​ៗ​ទៀត​ដែល​មាន​បំណង​សហការ​ នោះ​ខាង​លោក​នឹង​ទទួល​ស្វាគមន៍​ជា​និច្ច។

ការ​ឧបត្ថម្ភ​​នេះ​គឺ​កីឡាករ​ កីឡា​ការិនី​ ក្រុម​គ្រូ​បង្វឹក​ ​មន្ត្រី​ និង​យុវជន​របស់​ក្លឹប​ទៅ​ហាត់​បាន​មួយ​ឆ្នាំ​ពេញ​តែ​ម្តង៕

ផ្តល់​វត្ថុ​អនុស្សាវរីយ៍

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម