កប់​! កម្មវិធីសប្បាយនេះហៅសុទ្ធ​តារា​ល្បី​ហើយ មាន​ថែម​ស្រា​វី​ស្គី Free ទៀត​!​

  • 2019-02-27 07:02:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី​ជោគ​ជ័យ​លើ​ការ​រៀ​ប​ចំ​កម្មវិធី Ballantine’s True Music ទាំង ៥ លើក​ដែល​ជា​កម្មវិធី​ដ៏​ពេញ​និយម​សម្រាប់​អ្នក​ចូលចិត្ត​ការជួប​ជុំ​កម្សាន្ត និង​រីករាយ​ជាមួយ​ការ​ប្រគំត​ន្ត្រី​រាល់ពេល​ល្ងាច​នា​ចុង​សប្តាហ៍ រួចមក​ក្រុមហ៊ុនស្រា Ballantine’s ដែល​ជា​ប្រភេទ​ស្រា​វី​ស្គី របស់​ប្រទេស​ស្កុត​ឡែន នឹង​ត្រៀម​នាំនូ​វ​ភាពសប្បាយ​ថ្មី​សម្រាប់​វ​គ្គ​ផ្ដាច់​ព្រ័​ត្រ​ស្ថិតក្នុង​ម​ជ្ឈ​ម​ណ្ឌ​ល​ហាត់ប្រាណ Prokout Fitness & Fight Center នៅ​ថ្ងៃទី ១ ខែ​មីនា ឆ្នាំ ២០១៩ ខាងមុខ​នេះ​។​

ជាមួយនឹង​ការ​ប្រគំត​ន្ត្រី​របស់ Ballantine’s នេះដែរ អ្នកគាំទ្រ​ទាំងអស់​នឹង​បាន​ជួប​ផ្ទាល់​ជាមួយនឹង​តារា​ច​ម្រៀង Original Song ដ៏​ល្បី​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដូចជា កញ្ញា ឡូ​រ៉ា ម៉ម ក្រុម​ក្មេង​ខ្មែរ លោក​អូន ក្រុម​តា​រាច​ម្រៀង​វ័យ​ក្មេង​រាង​សង្ហា Mustache Band និង DJ រូប​ស្រស់​រាង​តូច​ច្រឡឹង​កញ្ញា Maily ហើយ​នឹង​បាន​រីករាយ​ជាមួយនឹង​ពិធី​ការិនី​ពេញ​ដោយ​វោហារ​សព្ទ និង​ក្រមិចក្រមើម​កញ្ញា សុភ​ក្ត្រ័ កុសុ​ម៉ា​ដែល​នឹង​ចូលខ្លួន​ធ្វើ​ឲ្យ​កម្មវិធី​កាន់តែ​សប្បាយរីករាយ​ថែម​មួយ​កម្រិត​ទៀ​ត​។

ជាមួយគ្នា​នេះដែរ អ្នកគាំទ្រ​កាន់តែ​រីករាយ​ជាមួយ​នឹង​កម្មវិធី​ប្រ​ម៉ូ​សិន​ពិសេស ដោយ​ទិញ​ស្រា Ballantine’s Finest មួយ​ដប ថែម​ជូន​ភេសជ្ជៈ ៤ កំប៉ុង​ឥតគិតថ្លៃ​។ បន្ថែម​លើសពី​នេះ​ទៀត នៅក្នុង​កម្មវិធី​ក៏​មាន​ការ​លេង​ហ្គេម​កម្សាន្ត​យក​វត្ថុ​អនុស្សាវរីយ៍ ព្រម​នឹង​ការ​ចាប់​ឆ្នោត​យករ​ង្វាន់​ជាច្រើន​ទៀត​ផងដែរ​។​

ពិសេស​យ៉ាង​ហ្នឹងហើយ​នៅចាំ​អ្វី​ទៀត​? ត្រៀមខ្លួន ដើម្បី​ចូលរួម​ក្នុង​ការ​ប្រគំ​តន្ត្រី​នេះ នៅ​ថ្ងៃទី 01 ខែ​មីនា ឆ្នាំ 2019 ខាងមុខ នៅក្នុង​ម​ជ្ឈ​មណ្ឌល​ហាត់ប្រាណ Prokout Fitness & Fight Center​។ សម្រាប់​ព័ត៌មាន​បន្ថែម​ស្តីពី​កម្មវិធី​ប្រ​គំ​តន្ត្រី និង​ផលិតផល​ស្រា Ballantine’s សូម​ចូល​ទៅកាន់​ទំព័រ​ហ្វេស​ប៊ុ​ក Ballantine’s Cambodia ៕

អត្ថបទ៖ ថា ម៉ាលីដា