Apple បញ្ចេញ​ស្ថិតិ​​​អ្នក​អាប់ឌែតឡើង​ប្រព័ន្ធ​ប្រតិបត្តិ iOS 12

  • 2019-02-28 01:56:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Apple បាន​ចេញ​ផ្សាយ​នូវ​ស្ថិតិ​ច្បាស់ការ​មួយ​ ដោយ​បង្ហាញ​ថា​អ្នក​ប្រើប្រាស់​ប្រព័ន្ធ iOS 12 សរុប​មាន​ដល់ ៨០ ភាគរយ។

តាមរយៈ​ការ​ចុះផ្សាយ​របស់​គេហទំព័រ​នៃ​ក្រុម​ developer កាល​ពី​ថ្ងៃ​ទី ២៤ ​កុម្ភៈ ឆ្នាំ ២០១៩ បាន​ឲ្យដឹងថា អ្នក​ដំឡើង​ទៅ iOS 12 មាន ៨០ ភាគរយ ធៀប​នឹង iOS 11 ដែល​មានតែ ១២ ភាគរយ និង​​​ប្រមាណ ៨ ភាគរយ​ផ្សេង​ទៀត​ បន្ត​ប្រើប្រាស់​កំណែ Firmware ជំនាន់​ចាស់។ តួ​លេខ​នេះ​មាន​ការ​កើនឡើង​ប្រមាណ ៥ ភាគរយ ក្នុង​ចន្លោះ​ពេល​ជិត​ពីរ​ខែ​ដោយ​កាល​ពី​ថ្ងៃ​ទី​ ១ ​មករា​កន្លង​ទៅ​មាន​ត្រឹម ៧៥ ភាគរយ​ប៉ុណ្ណោះ។

ក្រុមហ៊ុន​របស់​លោក Tim Cook ក៏​បង្ហាញ​​ក្រាហ្វ​តួ​លេខ​អ្នក​ប្រើប្រាស់​ឧបករណ៍ដែល​លក់​ចេញ​តាំង​ពី​ថ្ងៃ​ទី ២៤ ​កុម្ភៈ ឆ្នាំ ២០១៥ ពោល​គឺ​រយៈ​ពេល ៤ ឆ្នាំ ក្នុង​នោះ​ក៏​មាន ៨៣ ភាគរយ​បាន​ដំឡើង​ទៅ iOS 12 និង ១២ ភាគរយ លើ iOS 11 ហើយ ៥ ភាគរយ​សេសសល់​បន្ត​ប្រើ​កំណែ​ប្រព័ន្ធ​ប្រតិបត្តិ​ចាស់៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ iclarified   ប្រែ​សម្រួល៖ កៅ រក្សា