ច្រើន​ដល់​ក កុំ​តែចាប់​ទាន់​កុំ​អី​មិន​ដឹង​អស់​សត្វព្រៃ​ប៉ុន្មាន

  • 2019-02-27 04:45:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ខែ ​កុម្ភៈ នេះ អង្គការ BirdLife Cambodia បាន​រឹបអូស​អន្ទាក់ និង​​រណាយន្ត​មួយ​ចំនួន​ក្នុង​បេសកកម្ម​ទប់​ស្កាត់​បទ​ល្មើ​ស​ដែល​កើត​មាន​នៅ​ដែន​ជម្រក​សត្វ​ព្រៃខេត្ត​ស្ទឹង​ត្រែង។

(រូបភាព៖ អង្គការរ​BirdLife Cambodia)

នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន​នៅ​ព្រឹក​នេះ អង្គការ BirdLife Cambodia បាន​សរសេរ​ថា​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ ខ្លួន​បាន​រឹបអូស​រណាយន្ត​ចំនួន​បីគ្រឿង កាំភ្លើង​កែច្នៃ​ចំនួន​ពីរ​ដើម ម៉ង​ចាប់​សត្វ​ចំនួន​ប្រាំ​ដៃ​ ឧបករណ៍​ឆក់​ត្រី​មួយគ្រឿង និង​អន្ទាក់ចំនួន​៦០៨​ខ្សែ។

ការ​រឹប​អូស​បាន​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ដែនជម្រក​សត្វព្រៃ​សៀម​ប៉ាង និង​សៀម​ប៉ាង​លិច​ ក្នុង​ខេត្ត​ស្ទឹង​ត្រែង។​

ប្រ​ភព​ដដែល​សរសេរថា៖ «ដើម្បី​ធ្វើការ​អភិរក្ស​សត្វ​ព្រៃ​និង​ការការ​ពារ​ធម្មជាតិ​ឲ្យ​មាន​និរន្តរ​ភាព ​យើង​ត្រូវ​ការការ​គាំទ្រ​យ៉ាងពេញ​ទំហឹង​ពីអ្នក​​ពាក់ព័ន្ធ​ក្នុងតំបន់​ដើម្បី​ចូលរួមការពារ បើគ្មាន​ការចូល​រួម​ របស់ពួក​គេធន​ធាន​ទាំង​នេះនឹង​ត្រូវ​បាត់​បង់​យ៉ាង​​ឆាប់​រហ័ស​»​៕​

អត្ថបទ៖ ទូច សុខា