បាក់ស្រុតអណ្ដូងរ៉ែក្នុងប្រទេសឥណ្ឌូនេស៊ី កប់ជាប់មនុស្សយ៉ាងហោច ៦០នាក់

  • 2019-02-27 07:17:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់​មនុស្ស ៦០​នាក់​ត្រូ​វបាន​គេ​ជឿ​ថា​កប់​ជាប់​ក្នុង​បណ្ដូង​រ៉ែ​ខុស​ច្បាប់​មួយ​កន្លែង​ក្រោយ​មាន​ការ​បាក់​ដី​នៅ​តំបន់ Bolaang Mongondow នៃ​កោះ Sulawesi ​ប្រទេស​ឥណ្ឌូនេស៊ី។

ភ្នាក់ងារ​គ្រោះ​មហន្ដរាយ​ឥណ្ឌូនេស៊ី​ឲ្យ​ដឹង​ថា មនុស្ស​ម្នាក់​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ស្លាប់ និង​យ៉ាង​ហោច ១៣​នាក់​ទៀត​ត្រូវ​បាន​ជួយ​សង្គ្រោះ​បើ​គិត​មក​ត្រឹម​ថ្ងៃ​ពុធ។ រូបភាព​ពី​កន្លែង​កើតហេតុ បង្ហាញ​ពី​ទិដ្ឋភាព​ក្រុម​អ្នក​ជួយ​សង្គ្រោះ និង​ប្រជាពលរដ្ឋ​ក្នុង​តំបន់​រួម​គ្នា​ជួយ​យក​មនុស្ស​ចេញ​ពី​អណ្ដូង​រ៉ែ។ ដោយឡែក​យោង​តាម​អ្នក​នាំ​ពាក្យ​មួយ​រូប​ឲ្យ​ដឹង​ថា ធ្នឹម​សម្រាប់​ទ្រទ្រង់​អណ្ដូង​រ៉ែ​បាន​បាក់​ដោយ​សារ​ដី​ទន់ និង​ដោយ​សារ​ការ​ជីក​យក​រ៉ែ​ច្រើន​សន្ធឹក​សន្ធាប់។ យ៉ាង​ណា​មិញ ការ​ជួយ​សង្គ្រោះ​នៅ​តែ​មាន​ភាព​ពិបាក​ខ្លាំង​ក្នុង​ការ​យក​មនុស្ស​ចេញ​ដោយ​សារ​តែ​ដី​នៅ​តែ​អាច​បន្ដ​បាក់​ថែម​ទៀត។

គួរ​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​បាន​ចេញ​ច្បាប់​ហាម​ឃាត់​ការ​ជីករ៉ែ​ទំហំ​តូច​គ្រប់​ប្រភេទ​ហើយ​នៅ​ក្នុង​ប្រទេស ប៉ុន្តែ​អាជ្ញាធរ​ក្នុង​តំបន់​នៅ​តែ​បិទ​ភ្នែក​ចំពោះ​ទង្វើ​ខុស​ច្បាប់​នេះ​ជា​ពិសេស​នៅ​តំបន់​ដាច់​ស្រយាល​តែ​ម្ដង៕

ប្រភព៖ BBC   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទពេញនិយម