ច្បាស់ការហើយ! អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​ខ្នាត4F នឹង​សាង​សង់​លើ​ផ្ទៃដីជិត ៣ ០០០ ហិកតា​ចន្លោះ​ខេត្តកណ្តាល និង​ខេត្តតាកែវ

  • 2019-02-28 12:14:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ទី​បំផុត​ទីតាំង​ នៃ​ការ​សាងសង់​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ​ថ្មី​ខ្នាត​ ៤F នឹង​សាងសង់​លើ​ផ្ទៃ​ដី ២ ៦០០ ហិកតា ចន្លោះ​ខេត្ត​កណ្ដាល និង​ខេត្ត​តាកែវ។ ការ​សម្រេច​នេះ ​ធ្វើ​ឡើង​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​អន្ដរក្រសួង​ នៅ​ទីស្ដីការ​ក្រសួង​រៀប​ចំដែន​ដី​នគររូបនីយកម្ម​និង​សំណង់ ដែល​មាន​ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី​ និង​ជា​ប្រធាន​គណៈកម្មការ​បាន​ដឹក​នាំ​កិច្ចប្រជុំ​លើកទី១ ដោយ​មាន​ការ​ចូលរួម​ពី ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាសចរស៊ីវិល និង​ជា​អនុប្រធាន​គណៈកម្មការ , ឯកឧត្តម ម៉ៅ ភិរុណ អភិបាល​ខេត្តកណ្តាល និង​ជា​សមាជិក​អចិន្ត្រៃយ៍ នៃគណៈកម្មការ  រួមទាំង សមាជិកគណៈកម្មការ​ទាំងអស់ និង​តំណាង​ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ខូអិលធីឌី ឯ.ក។ កិច្ចប្រជុំ​នេះ ធ្វើឡើង​ដោយ​អនុវត្ត​តាម​សេចក្តី​សម្រេច របស់​រាជរដ្ឋាភិបាល ស្តីពី​ការ​បង្កើត​គណៈកម្មការ​រៀបចំ​ទីតាំង​គម្រោងសាងសង់​អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ​ថ្មី​កាលពី​ថ្ងៃទី ១៨ ខែ​កុម្ភៈ ឆ្នាំ ២០១៥ ។

ក្រោយ​កិច្ចប្រជុំ​ នៅ​ទីស្ដីការ​ក្រសួង​រៀប​ចំ​ដែន​ដី​នគរូបនីយកម្ម និង​សំណង់ កាល​ពី​ថ្ងៃ​ទី ២៨ ខែ​កុម្ភៈ ២០១៩ នេះ អង្គប្រជុំ​សម្រេច​នូវ​លទ្ធផល​ ៩ចំណុច។

សូម​អាន​សេចក្ដី​ប្រកាស​ព័ត៌មាន​ទាំង​ស្រុង​ខាង​ក្រោម​នេះ៖

រូបភាព​ផ្ដល់ឲ្យ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម