Son ឈ្នះ​ពាន​កីឡាករ Premier League ឆ្នើម​ប្រចាំ​ឆ្នាំ​ក្នុង​កម្មវិធី​របស់​ទីក្រុង​ឡុងដ៏

  • 2019-03-01 03:48:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​របស់ Spurs កីឡាករ Heung-min Son ត្រូវ​បាន​បោះឆ្នោត​​ឈ្នះ​ពាន​កីឡាករ Premier League ឆ្នើម​ប្រចាំ​ឆ្នាំ​ ក្នុង​កម្មវិធី London Football Awards។

កីឡាករ​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង​បាន​ក្លាយ​ជា​កីឡាករ​សំខាន់​សម្រាប់ Spurs​ រដូវ​កាល​នេះ រក​បាន​១៦​គ្រាប់​និង​៩ Assist ក្នុង​ការ​បង្ហាញ​ខ្លួន​៣៤​ប្រកួត។ Son ដែល​បាន​ជួយ​ប្រទេស​របស់​ខ្លួន​ឈ្នះ​មេដាយ​មាស Asian Games កាល​ពី​ឆ្នាំ​មុន បាន​វ៉ា​មិត្តរួម​ក្រុម Harry Kane ខ្សែ​ប្រយុទ្ធ Pierre-Emerick Aubameyang របស់ Arsenal និង Eden Hazard​ របស់ Chelsea ក្នុង​ការ​ឈ្នះ​ពាន កីឡាករ Premier League ឆ្នើម​ប្រចាំ​ឆ្នាំ​នេះ។

សម្រាប់​លោក  Mauricio Pochettino ក៏​ត្រូវ​បាន​បោះឆ្នោត​​ឈ្នះ​ពាន​អ្នក​ចាត់​ការ​ Premier League ឆ្នើម​ជាង​គេ​ផង​ដែរ។ London Football Awards ជា​កម្មវិធី​សម្រាប់​ផ្ដល់​ពាន​ដល់​​កីឡាករ​ដែល​លេង​ក្នុង​ក្លឹប​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ឡុងដ៏។

ខាង​ក្រោម​ជា​ឈ្នះ​កីឡាករ​ដែល​ឈ្នះ​ពាន​តាម​ផ្នែក​នីមួយៗ៖

PL player of the season — Son Heung-min (Tottenham)

Manager of the year — Mauricio Pochettino (Tottenham)

Young player of the year — Declan Rice (West Ham)

Goalkeeper of the year — Ben Foster (Watford) 

Goal of the season — Andros Townsend (Crystal Palace vs Man City) ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី