តិច​ច្រឡំកាន់​៣ ៤០០​រៀលទៅ​ទិញ​សាំង​ធម្មតា​មួយលីត្រ​ដូច​មុន ត្រូវ​ថែមបន្តិច​ទៀត​

  • 2019-03-01 04:00:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រ​សួង​ពាណិជ្ជកម្ម​នៅ​ព្រឹក​នេះ​ឲ្យ​ដឹងថា​តម្លៃប្រេងសាំង​ធម្មតា​ និង​ប្រេង​ម៉ាស៊ូត​នឹង​ឡើង​ថ្លៃ​ជាង​កាល​ប៉ុន្មាន​ថ្ងៃមុន​បន្តិច សម្រាប់​រយៈពេល​១៥​ថ្ងៃ​ខាងមុខនេះ។

ក្នុង​សេចក្តី​ជូន​ដំណឹង​របស់​ខ្លួន​មួយ​ចេញ​ផ្សាយ​នៅព្រឹកនេះ ក្រ​សួង​ពាណិជ្ជកម្ម​បញ្ជាក់​ថា​​ប្រេង​សាំង​ធម្មតា​លក់​ចេញក្នុង​តម្លៃ​៣៥០០​រៀល​ក្នុង​មួយ​លីត្រ និង​ប្រេងម៉ាស៊ូត​លក់​ចេញ​ក្នុង​តម្លៃ៣៥៥០​រៀល​ក្នុង​មួយ​លីត្រ។

ប្រ​ភព​ដដែល​បន្តថា​តម្លៃ​នេះ​គិត​ចាប់ពី​ថ្ងៃទី១ ខែមីនា ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩។ គូរ​បញ្ជាក់​ថា​តម្លៃ​ប្រេង​សាំងធម្មតា​លក់​រាយ​៣៤០០​រៀល​ក្នុង​មួយ​លីត្រ និង​ម៉ាស៊ូត៣៤៥០​រៀល​ក្នុង​មួយ​លីត្រ​កាលពីថ្ងៃទី១៦ ដល់​២៨ ខែ កុម្ភៈ ឆ្នាំ២០១៩ កន្លង​ទៅ​៕

អត្ថបទ៖ ទូច សុខា

អត្ថបទពេញនិយម