រដ្ឋមន្ត្រីឥណ្ឌាចុះជួបអ្នកបើកបរយន្ដហោះ ក្រោយត្រូវដោះលែងដោយប៉ាគីស្ថាន

  • 2019-03-03 01:41:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ​ឥណ្ឌា Nirmala Sitharaman បាន​ចុះ​ជួប​មេ​បញ្ជាការ Abhinandan Varthaman ក្រោយ​ត្រូវ​បាន​ដោះ​លែង​ដោយ​ប៉ាគីស្ថាន​កាល​ពី​ថ្ងៃ​សុក្រ។

យោង​តាម​សារព័ត៌មាន​ក្នុងតំបន់​ឲ្យ​ដឹង​ថា មេបញ្ជាការ Abhinandan ត្រូវ​បាន​ដោះ​លែង​នៅ​ព្រំ​ដែន Wagah និង​ត្រលប់​មួយ​ជួប​កងទ័ព​រួមទាំង​ក្រុម​គ្រួសារ​វិញ​នា​ព្រឹក​ថ្ងៃ​សៅរ៍​នៅ​ឯ​មន្ទីរ​ពេទ្យ​មួយ​កន្លែង​ក្នុង​ទីក្រុង New Delhi។ មេ​បញ្ជាការ​រូប​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដើម្បី​ពិនិត្យ​សុខភាព និង​របួស​ស្នាម​ក្រោយ​ធ្លាក់​យន្ដហោះ​ដែល​បាញ់​ដោយ​កង​ទ័ព​ប៉ាគីស្ថាន។ នៅ​ក្នុង​សារ​មួយ​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម Twitter ក្រសួងការពារជាតិ​ឥណ្ឌា​ឲ្យ​ដឹង​ថា រដ្ឋមន្ត្រី Sitharaman បាន​សម្ដែង​មនោសញ្ចេតនា​នៃ​ប្រជាជាតិ​ទាំង​មូល​ទៅ​កាន់​អ្នក​បើក​យន្ដហោះ​រូប​នោះ ហើយ​សរសើរ​ចំពោះ​ជំនាញ​ប្រយុទ្ធ​របស់​លោក ក៏​ដូចជា​ការ​រក្សា​ភាព​ស្ងប់ស្ងាត់​ក្នុង​ស្ថានភាព​លំបាក។

គួរ​ឲ្យ​ដឹង​ថា​ កង​ទ័ព​ប៉ាគីស្ថាន បាន​បាញ់​ទម្លាក់​យន្ដហោះ​យោធា​ពីរ​គ្រឿង​របស់​ឥណ្ឌា​នៅ​តំបន់​កំពុង​មាន​ជម្លោះ Kashmir ​ក្រោយ​ឥណ្ឌា​វាយ​ប្រហារ​ផ្លូវ​អាកាស​មក​លើ​ជុំរុំ​ក្រុម​សកម្មប្រយុទ្ធ​ជីហាត៕

ប្រភព៖ CNN   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទពេញនិយម