អបអរសាទរ! Mario និង​ Nine ជាប់ជាជើងឯក Man Of The Match ប្រចាំឆ្នាំ ២០១៩

  • 2019-03-04 03:02:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​ខួប​លើក​ទី​ ៤៩​របស់​ប៉ុស្តិ៍លេខ ៣​ ថៃ​ បាន​បញ្ចប់​ទៅ​ដោយ​ជោគជ័យ​ ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​អ្នក​គាំទ្រ​ជា​ច្រើន។ ក្នុង​នោះ​កម្មវិធី​ដែល​ធ្វើ​ឲ្យ គ្រប់គ្នា​មើល​សឹង​មិនដក​ភ្នែក​នោះ​គឺ ការប្រកួត​បាល់ទាត់​លក្ខណៈ​មិត្តភាព​ ចូល​រួម​សុទ្ធ​តែ​តារាៗ​ប្រចាំ​ប៉ុស្តិ៍។

ជាក់ស្ដែង​ការ​លទ្ធផល​ពី​ការ​ប្រកួត​របស់​ក្រុម​ទាំង​ ២​គឺ​ ក្រុម​ពណ៌បៃតង និង​ផ្កាឈូក​ ក៏​បាន​រក​ឃើញ​ដែរ​ គឺ​លទ្ធផល​ ស្មើគ្នា ៧ទល់៧។ ប៉ុន្តែ​ជាមួយ​គ្នា​នោះ​ កម្មវិធី​ក៏​បាន​រក​ឃើញ​ជើង​ឯកឆ្នើម​ប្រចាំ​ឆ្នាំ​ដែរ ដែល​ត្រូវ​បាន​ទទួល​ពាន​ “Man Of The Match”។ ជើងខ្លាំងមកពីក្រុម​ទាំង ២​នោះ​គឺ តារាសម្ដែង​ដ៏​ល្បី​ Mario Maurer និង​ Nine Naphat។

យ៉ាង​ណា​មិញ​បើ​ក្រឡេក​ទៅ​មើល​ឆ្នាំ​មុន​វិញ​ ពាន​ Man Of The Match នេះ​ បាន​ទៅ​លើតារាសម្ដែង​ Boy Pakorn និង​ តារា​ឥណ្ឌា​ Arjun Bijlani៕

រូបភាព​អ្នកឈ្នះឆ្នាំមុន

អត្ថបទ៖ យី សុធារី

អត្ថបទពេញនិយម