ចេះ​តែ​មាន! Balotelli ស៊ុត​ចូល​ភ្លាម​ រត់​ទៅ​យក​ទូរស័ព្ទ​ថត​បង្ហោះ​ IG ទើប​ចូល​លេង​វិញ

  • 2019-03-04 04:19:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Marseille បាន​យក​ឈ្នះ​ Saint-Etienne ២​ទល់​នឹង​០ ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ​​ Ligue 1 សប្ដាហ៍​ទី​​២៧​កាល​ពី​យប់​មិញ។​

គ្រាប់​បាល់​ទាំង​ពីរ​គ្រាប់​របស់​ក្រុម​ចំណាត់​ថ្នាក់​លេខ​​៤​របស់បារាំង​កើត​ឡើង​ពី​ថ្វី​ជើង​របស់​ខ្សែ​ប្រយុទ្ធ​ Mario Balotelli នៅ​នាទី​១២ និង​កីឡាករ​ Florian Thauvin តាម​រយៈ​បាល់​ប៉េណាល់ទី​នៅ​នាទី​២១​ ពោល​គឺ​នៅ​ក្នុង​វគ្គ​ទី​មួយ​ទាំង​អស់​ ដោយ​ក្នុង​វគ្គ​ទី​ពីរ​គ្មាន​ការ​ស៊ុត​ចូល​ទី​គ្នា​បន្ថែម​ឡើយ។

ចាប់​អារម្មណ៍​ប្រកួត​នោះ​ Balotelli បាន​ប្រើ​បច្ចេកទេស​ទាត់​បក​ក្រោយ​ (ស៊ីហ្សូ​) បញ្ចូល​ទី​យ៉ាង​ល្អ​ហើយ​រូប​គេ​ថែម​ទាំង​មាន​ស្ទីល​អបអរ​ចម្លែក​ថែម​ទៀត​គឺ​ រត់​ទៅ​យក​ទូរស័ព្ទ​ថត​វីដេអូ​ជាមួយ​មិត្ត​រួម​ក្រុម​បង្ហោះ​លើ​គណនី​ Instagram ភ្លាម​ៗ​ ​ទើប​ត្រឡប់​ចូល​លេង​ជា​ធម្មតា​វិញ។​ ទោះ​ចំណាយ​ពេល​បន្តិច​មែន​តែ​អាជ្ញាកណ្ដាល​មិន​បាន​ពិន័យ​អ្វី​ទេ៕

ប្រភព៖ Premier League   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម
អត្ថបទថ្មី