ចាន់ វឌ្ឍនាកា​ បញ្ជាក់​អតីត​អ្នក​ប្រដាល់​ ឡោ សំណាង ជាមនុស្សស្លូត​

  • 2019-03-04 06:44:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​​យប់​ថ្ងៃ​ទី​៣​ ខែ​មីនា​ ឆ្នាំ​២០១៩​កន្លង​ទៅ​ អតីត​អ្នក​ប្រដាល់​ល្បី​ឈ្មោះ​ ឡោ សំណាង​ បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​​​​​ដោយ​កើត​មាន​ការ​តវ៉ា​រហូត​ត្រូវ​ក្មេង​ស្ទាវ​មួយ​ក្រុម​​បាន​ព្រួត​វាយ​បណ្តាល​ឲ្យ​​ហើម​មុខ។

ចាន់ វឌ្ឍនាកា (ឆ្វេង) រូបថត៖ PKNS

ឧបទ្ទវហេតុ​បាន​​កើត​មាន​ឡើង​​វេលា​ម៉ោង​ប្រហែល​ជា​១១​យប់​ ស្ថិត​ន​សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចម្ការ​មន​ រាជ​ធានី​ភ្នំពេញ។ ហេតុ​ការ​ណ៍​គឺ​ថា ឡោ សំណាង​បាន​បើក​ឡាន​ឈប់​នៅ​ស្តប់​ ហើយ​​ក្មេង​ៗ​បាន​ជិះ​​មក​ប៉ះ​ឡាន​របស់​គាត់​ពី​ក្រោយ។ គាត់​ចេញ​ពី​រថយន្ត​ដើម្បី​ដោះ​ស្រាយ​ ប៉ុន្តែ​ពេល​នឡ​​ក្រុម​ក្មេង​ស្ទាវ​បាន​​ឲ្យ​គាត់​ទៅ​សុំ​ទោស​បង​ធំ​របស់​ពួក​គេ។ ដោយ​សារ​គាត់​មិន​បាន​ធ្វើ​ខុស​ គាត់​មិន​សុំ​ទោស​​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ក្មេង​ស្ទាវ​ទាំង​នោះ​ព្រួត​គ្នា​វាយ។ ការ​វាយ​នោះ​បាន​ធ្វើ​ឲ្យ​​អតីត​អ្នក​ប្រដាល់​ ឡោ សំណាង​ បាន​របួស​បាក់​កូន​ដៃ​ និង​ហើម​មុខ​មាត់​។

បន្ទាប់​ពី​ឃើញ​ព័ត៌មាន​នេះ​ កីឡាករ​បាល់ទាត់​កម្ពុជា​ ចាន់ វឌ្ឍនាកា ដែល​កំពុង​លេង​នៅ​លីគ​ម៉ាឡេស៊ី​បាន​និយាយ​ថា​ ៖«គាត់​ (ឡោ សំណាង)​ជា​អតីត​អ្នក​ប្រដាល់​ពិត​ តែ​តាម​ខ្ញុំ​ស្គាល់​​គាត់​តាំង​ពី​រៀន​នៅ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​ គាត់​ស្លូត​ណាស់»។

ឡោ សំណាង ក្នុង​ហេតុការណ៍​វាយតប់​នោះ

ឡោ សំណាង​ ជា​អតីត​កីឡាករ​ប្រដាល់​ដែល​មាន​​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​ក្នុង​ពិភព​​ប្រដាល់​គុន​ខ្មែរ​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​​​ និង​ប្រកួត​អន្តរជាតិ​ជា​ច្រើន​ក្នុង​​​សម័យ​ជា​មួយ​ ឡុង វ៉ាន់ថន​ ប៉ឹត ខាំ​ ជ័យ កុសល​ជា​ដើម។ បន្ទាប់​ពី​ឈប់​ប្រដាល់​ ឡោ សំណាង​ បាន​​រក​ស៊ី​ជា​អ្នក​កិប​សំបុត្រ​កង់​ ម៉ូតូ រថយន្ត​នៅ​វិទ្យាល័យ​ព្រះ​ស៊ី សុវត្ថិ៕

អត្ថបទ៖ ជាន ចាន់រ៉ា