Dark Mode ​មុខងារ​ថ្មី កំពុង​ត្រូវ​ប៉ាន់ ផ្តល់ក្តីសង្ឃឹមអ្នកប្រើប្រាស់ iOS ជំនាន់ក្រោយ

  • 2019-03-05 03:26:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ការ​សាទរ​ជា​ខ្លាំង​ក្រោយ​ Facebook បាន​បញ្ចេញ​ មុខងារ Dark Mode សម្រាប់​កម្មវិធី Messenger កាល​ពី​ពេល​ថ្មីៗ​នេះ។ ដោយ​ឡែក​អ្នក​ប្រើប្រាស់​ iPhone ក៏​ទំនង​នឹង​អាច​ទទួល​បាន​មុខងារ​ប្រែ​ផ្ទៃ​អេក្រង់​ទៅ​ជា​ពណ៌​ខ្មៅ​បាន​ដូច​គ្នា ប៉ុន្តែ​ត្រូវ​រង់ចាំ​ដល់​ជំនាន់ iOS 13.1។

យោង​តាម​គណនី Max Weinbach បង្ហោះ​ផ្សាយ​លើ Twitter បាន​ឲ្យ​ដឹង​ថា​ Dark Mode ​នឹង​មិន​មាន​ផ្លូវការ​ក្នុង​ប្រព័ន្ធ iOS 13 នោះ​ទេ ពោល​គឺ​មាន​ភាគរយ​ទាប​បំផុត ដោយ​ការ​ប្រើប្រាស់​ច្បាសការ​អាច​នឹង​ពន្យារ​ដល់ iOS 13.1។

រំឭក​ថា​ Dark Mode នឹង​អនុញ្ញាត​ឲ្យ​ម្ចាស់ iPhone/iPad អាច​ប្រែ​ផ្ទៃ​អេក្រង់​ទៅ​ជា​ពណ៌​ខ្មៅ ដោយ​ក្រៅ​ពី​ងាយ​ស្រួល​ប្រើប្រាស់ ទៀត​សោត​ក៏​អាច​ជួយ​សន្សំ​ថាមពល​ថ្ម​លើ​អេក្រង់ OLED និង​ជួយ​ការពារ​ភ្នែក​ពី​ការ​ជះ​ពន្លឺ​ខ្លាំង​ទៀត​ផង។

ចំពោះការចេញផ្សាយប្រព័ន្ធប្រតិបត្តិនេះ នឹងធ្វើឡើងអំឡុងក្រោយប៉ុន្មានសប្តាហ៍នៃការប្រកាស iPhone សេរ៊ីឆ្នាំ ២០១៩ ស្រដៀងទៅនឹងមុខងារ Group FaceTime កន្លងទៅ ក៏ពុំបានប្រើប្រាស់ក្នុងប្រព័ន្ធ iOS 12 ភ្លាមៗនោះដែរ ពោលគឺរង់ចាំដល់ជំនាន់ក្រោយមួយទៀតដូចគ្នា៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ iphonemod   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម