ហាម​កូន​មិន​ស្ដាប់​រឿង​ចុច​ទូរសព្ទ​ច្រើន? នេះ​រូបមន្ត ២០-២០-២០ ការពារ​ភ្នែក​ពី​ពន្លឺ​ឧបករណ៍​ទាំង​នោះ

  • 2019-03-04 10:32:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សព្វថ្ងៃ មិន​ថា​កូន​ក្មេង មនុស្ស​ធំ មនុស្ស​ចាស់ គ្រប់​គ្នា​សុទ្ធ​តែ​រស់នៅ​ជាមួយ​ឧបករណ៍​អេឡិចត្រូនិក ដែល​មាន​ដូចជា​ទូរសព្ទ ឬ​កុំព្យូទ័រ​ជាដើម។ ដោយ​សារ​តែ​បែប​នេះ ពន្លឺ​ពណ៌ខៀវ​ដែល​ជះ​ពី​អេក្រង់​ឧបករណ៍​អេឡិចត្រូនិក​ទាំង​នោះ ក៏​ជា​ផល​អាក្រក់​សម្រាប់​សុខភាព​ភ្នែក​អ្នក​ដែរ។

ដូច្នេះ ខាង​ក្រោម​ជា​វិធី​ធ្វើ​យ៉ាង​ណា​ការពារ​ភ្នែក​ពី​ឧបករណ៍​ទាំង​នេះ៖

១. អនុវត្ត​រូបមន្ត ២០-២០-២០

មួយ​ក្នុង​ចំណោម​វិធី​ជាច្រើន​ដែល​ត្រូវ​បាន​គេ​ទទួល​ស្គាល់​នោះ គឺ​វិធី​នេះ ២០-២០-២០ នេះ​ឯង។ មានន័យថា ពេល​ប្រើ​ឧបករណ៍​អេឡិចត្រូនិក រាល់ ២០នាទី អ្នក​ត្រូវ​ងាក​ភ្នែក​ចេញ រួច​សម្លឹង​អ្វី​ផ្សេង​នៅ​ចម្ងាយ ២០ហ្វីត ឬ ៦ម៉ែត្រ ក្នុង​រយៈពេល ២០វិនាទី។

២. ពិនិត្យ

ជា​រឿង​សំខាន់​ដែល​អ្នក​ត្រួត​ពិនិត្យ​ភ្នែក​ជា​មួយ​អ្នក​ជំនាញ ដើម្បី​តាម​ដាន​ពី​សុខភាព​ភ្នែក។ គួរ​ធ្វើ​វា ១ ឬ ២ឆ្នាំ​ឲ្យ​បាន​ម្ដង។

៣. ការពារ​ភ្នែក​ពី​ពន្លឺ​ពណ៌ខៀវ

ត្រូវ​ការពារ​ភ្នែក​ពី​ពន្លឺ​ជះ​ពី​អេក្រង់ ជាមួយ​វ៉ែនតា ឬ​កញ្ចក់​ដាក់​ពី​លើ​អេក្រង់ ដែល​មាន​សមត្ថភាព​ការពារ​ពន្លឺ​ខៀវ។

៤. កុំ​ប្រើ​មុន​ចូល​ដេក

ជៀសវាង​ការ​ប្រើ​ឧបករណ៍​អេឡិចត្រូនិក​គ្រប់​ប្រភេទ កៀក​នឹង​ម៉ោង​ចូល​ដំណេក ព្រោះ​នៅ​ទី​ងងឹត​ពន្លឺ​ទាំង​នោះ នឹង​ធ្វើ​ឲ្យ​កាន់​តែ​ប៉ះ​ពាល់​ដល់​ភ្នែក​អ្នក។

៥. ឧស្សាហ៍​ព្រិច​ភ្នែក

កុំ​គិត​ថា​ឧស្សាហ៍​ព្រេច​ភ្នែក​មិន​ជួយ​អី​ឲ្យ​សោះ ជាក់​ស្ដែង​វា​អាច​រក្សា​សំណើម​ដល់​កែវ​ភ្នែក​របស់​អ្នក៕

អត្ថបទ៖ វិទូ

អត្ថបទពេញនិយម