ចាប់បានអណ្ដើកជាង ១៥០០ក្បាលរុំស្កុតដាក់ក្នុងវ៉ាលី រត់គេចពន្ធពីហុងកុង

  • 2019-03-05 02:52:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អណ្តើក​ជាង ១៥០០ក្បាល​ដែល​មាន​តម្លៃ​ជាង​៨ម៉ឺន​ដុល្លារ ត្រូវ​ចាប់​បាន​ដោយ​រុំ​ស្កុត​ដាក់​ក្នុង​វ៉ាលី​នៅ​ព្រលានយន្ដហោះ​ទីក្រុង​ម៉ានីឡា​ប្រទេស​ហ្វីលីពីន។

សត្វ​អណ្ដើក​ទាំង​អស់​នេះ ត្រូវ​ចាប់​បាន​នៅ​ក្នុង​វ៉ាលី​ចំនួន​បួន​ដែល​ដាក់​ស្កែន​ក្នុង​ម៉ាស៊ីន​កាំ​រស្មី Xនៅ​ព្រលាន​យន្ដហោះ​អន្ដរជាតិ Ninoy Aquino។ វ៉ាលី​ទាំង​នេះ ជា​កម្មសិទ្ធិ​របស់​អ្នក​ដំណើរ​ម្នាក់​ដែល​មក​ពី​ទីក្រុង​ហុងកុង​ដែល​មាន​តម្លៃ​សរុប​ជាង ៨​ម៉ឺន​ដុល្លារ​ក្នុង​ទីផ្សារ​ងងឹត​នៅ​ហ្វីលីពីន។ ចំណែក​ឯ​ម្ចាស់​វ៉ាលី​ជាជនជាតិ​ហ្វីលីពីន មិនបាន​ទៅ​ទទួល​យក​វ៉ាលី​របស់​ខ្លួន​នៅ​កន្លែង​មក​ដល់​នោះ​ទេ ប៉ុន្តែ​អាច​ប្រឈម​មុខ​នឹង​ជាប់​ពន្ធនាគារ​ចាប់​ពី១ ដល់​២​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី ៣០០​ទៅ ៣ ០០០​ដុល្លារ។

ក្រោយ​ចាប់​បាន អណ្ដើក​ទាំង ១៥០០​ក្បាល​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​នាយកដ្ឋានបរិស្ថាននិងធនធានធម្មជាតិ។ គួរ​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ ២០១៨ អាជ្ញាធរ​ហ្វីលីពីន​បាន​ប្រគល់​សត្វ​ប្រភេទ​កម្រ ៥៦០​ក្បាល​ដែល​បាន​គេច​ពន្ធ​តាម​ផ្លូវ​អាកាស៕

ប្រភព៖ Dailymail   ប្រែសម្រួល ៖ រ័ត្ន