Sanchez នឹង​​ត្រូវ​សម្រាក​រហូត​ចប់​រដូវ​កាល ដោយ​សារ​បញ្ហា​របួស

  • 2019-03-05 03:57:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Alexis Sanchez ខ្សែ​ប្រយុទ្ធ​របស់ Manchester United ត្រូវ​ខកខាន​ប្រកួត​រហូត​ចប់​រដូវ​កាល​នេះ ដោយ​សារ​តែ​គេ​មាន​មាន​បញ្ហា​របួស​ជង្គង់ អំឡុង​ពេល​យក​ឈ្នះ Southampton ៣-២ កាល​ពី​​ចុង​សប្ដាហ៍​កន្លង​ទៅ។

កីឡាករ​វ័យ​៣០​ឆ្នាំ​ត្រូវ​បង្ខំ​ចិត្ត​ប្ដូរ​ចេញ​នៅ​នាទី​៥២​​ក្នុង​កីឡដ្ឋាន Old Trafford បន្ទាប់​ពី​ប៉ះ​ទង្គិច​ជាមួយ​ខ្សែ​ការពារ​ Jan Bednarek របស់ Southampton។ ពេល​នេះ​អតីត​កីឡាករ​របស់ Arsenal រូប​នេះ​ត្រូវ​សម្រាក​​រយៈពេល​៨​សប្ដាហ៍។

ក្រុម​គ្រូពេទ្យ​របស់​ជម្រើស​ជាតិ​ឈីលី​​បាន​ប្រាប់​សារព័រ៌មានថា៖ "ពួក​យើង​បាន​និយាយ​ជាមួយ​កីឡាករ​រួចរាល់ គេ​បាន​ស្កេន​ពិនិត្យ​របួស​​​កាល​ពី​ថ្ងៃ​អាទិត្យ។ លទ្ធផល​គេ​អាច​ប្រកួត​បាន​នៅ​ពាន Copa America ​ពេល​ខាង​មុខ ប៉ុន្តែ​ពេល​នេះ​​មិន​អាច​លេង​បាន​ឡើង​ត្រូវ​សម្រាក​ពី​៦​ទៅ​៨​សប្ដាហ៍៕​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម