​គេ​ធ្វើ​ស៊ី​ពេក Google ​រឹត​បន្តឹង Play Store ​សុវត្ថិភាព​​ខ្លាំង​ជាង​មុន

  • 2019-03-05 07:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Google ​បាន​បន្ថែម​កូដ​ការពារ​សុវត្ថិភាព​ឲ្យ​ខ្លាំង​ជាង​មុន ​ទៅ​លើ​ផ្សារ​ដោនឡូត​កម្មវិធី Play Store។

​​ក្រោយ​ពេល​មាន​បញ្ហា​រកាំ​រកូស​រឿង​មាន​បង្កប់​កម្មវិធី​ដោនឡូត​មាន​មេរោគ ដែល​ចាប់​បាន​នា​ពេល​ប៉ុនា្មន​ខែ​មុន​នេះ​ រួម​​និង​ភាព​អនាធិបតេយ្យ​លើ​ផ្សារ​កម្មវិធី​នេះ​ជា​យូរ​ហើយ។

​ក្រុមហ៊ុន Mountain View បាន​និយាយ​ថា កម្មវិធី​កូដ​ពង្រឹង​សុវត្ថិភាព (Application Security Improvement Program) បាន​ជួយ​ដល់​អ្នក​អភិវឌ្ឍន៍​កម្មវិធី​ជាង ៣០ ០០០ នាក់​។ អ្នក​ទាំង​នោះ​បាន​ចូល​ទៅ​ជួយ​ជួស​ជុល​កម្មវិធី​បង្កប់​មេរោគ និង​កម្មវិធី​ដែល​ខូចៗ​ជាង ៧៥ ០០០(apps)​ក្នុង​ឆ្នាំ ២០១៨។

កម្មវិធី​នេះ​ទៀត​សោត ត្រូវ​បាន​ប្រើប្រាស់​តាំង​ពី​៥​ឆ្នាំ​មុន ដែល​មាន​សមត្ថភាព​ពង្រឹង​លើ

  • SQL Injection
  • File-based Cross-Site Scripting
  • Cross-App Scripting
  • Leaked Third-Party Credentials
  • Scheme Hijacking
  • JavaScript Interface Injection

​លើស​ពី​នេះ ក្រោយ​ពេល​ប្រើ​កម្មវិធី​ជំនួយ​នេះ ​គេ​រក​ឃើញ​ថា មាន​កម្មវិធី​ជាង ៥០ ពាន់​លាន​ទៀត​ដែល​កំពុង​ធ្វើ​ព្យុះ​ភ្លៀង​ដល់​អ្នក​ប្រើប្រាស់(បង្កប់​មេរោគ) ខណៈ​មាន​កម្មវិធី​ចំនួន ៥៥% ត្រូវ​ច្រាន​ចោល​មិន​ឲ្យ​ដាក់​លើ Store និង​មាន ៦៦% ទៀត​ទុក​ចោល​តែ​ម្ដង៕

អានអត្ថបទទាក់ទង៖

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ រក្សា