ចំនួន​អ្នក​ប្រើ​អ៊ីនធឺណិត​ចល័ត និង​អចល័ត ​នៅ​កម្ពុជា ខុស​គ្នា​មេឃនិងដី

  • 2019-03-05 07:34:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​របាយការណ៍​របស់​និយតករ​ទូរគមនាគមន៍​កម្ពុជា ដែល​ចុះ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​គិត​ត្រឹម​ដំណាច់​ខែ​កុម្ភៈ ឆ្នាំ​ ២០១៩ បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ពី​ចំនួន​ខុស​គ្នា​​ដាច់​ស្រឡះ​រវាង​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​នៅ​ផ្ទះ និង​អ្នក​ប្រើ​អ៊ីនធឺណិត​តាម​ទូរសព្ទ។

​​​ក្នុង​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ចំនួន​អ៊ីនធឺណិត​ចល័ត​មាន​សរុប ១៣ ៦៨៧ ១៥៧ ស៊ីម​កាត ត្រូវ​នឹង ៨២,៦១​% ធៀប​ជាមួយ​ចំនួន​ប្រជាជន​សរុប ដែល​ប្រតិបត្តិការ​ដោយ ៧ ក្រុមហ៊ុន។ ចំណែក​ចំនួន​អ៊ីនធឺណិត​អចល័ត​មាន​​សរុប ១៧២ ៤១៤ នាក់ ត្រូវ​នឹង ១,០៤% ធៀប​ជាមួយ​ចំនួន​ប្រជាជន​សរុប ដែល​ប្រតិបត្តិការ​ដោយ ៣៤ ក្រុមហ៊ុន។

របាយការណ៍​បាន​ឲ្យ​ដឹង​ដែរ​ថា​ ៖

១- ចំនួន​ទូរស័ព្ទ​ចល័ត សរុប ១៩ ៤៩៨ ៨៣១ ស៊ីម​កាត ត្រូវ​នឹង ១១៧% ធៀប​ជាមួយ​ចំនួន​ប្រជាជន​សរុប ដែល​ប្រតិបត្តិការ​ដោយ ៦ ក្រុមហ៊ុន​។

២- ចំនួន​ទូរស័ព្ទ​អចល័ត (ប្រើប្រាស់​ខ្សែ និង​ឥត​ប្រើប្រាស់​ខ្សែ) សរុប ៨៦ ៣៥៤ នាក់ ត្រូវ​នឹង ០,៥២% ធៀប​ជាមួយ​ចំនួន​ប្រជាជន​សរុប ដែល​ប្រតិបត្តិការ​ដោយ ៧ ​ក្រុមហ៊ុន​។

៣- គណនី​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក មាន​ចំនួន​សរុប​ប្រមាណ​ជា ៧ លាន​គណនី​៕​

ចុចអាន៖

អត្ថបទ ៖ លាភ.