បវរកញ្ញា​អា​ស៊ី​ប៉ា​ស៊ី​ហ្វិក​កម្ពុជា ​ខា ​អាន​ឆា​នី បង្ហើបក្តីស្រមៃខំប៉ងជាយូរក្នុងពិភពសិល្បៈ

  • 2019-03-05 07:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បវរកញ្ញា​អា​ស៊ី​ប៉ា​ស៊ី​ហ្វិក​កម្ពុជា ​ខា ​អាន​ឆា​នី បាន​បង្ហើប​ពី​ក្ដី​បំណង​របស់​ខ្លួន​ថា ​ចង់​សម្ដែង​ភាព​យន្ត ដើម្បី​បង្ហាញ​ទេព​កោសល្យ​ជូន​ទស្សនិកជន និង​អ្នក​គាំ​ទ្រ​ទាំង​អស់។

​ជា​ស្រី​ស្អាត ​ធ្លាប់​ឆ្លង​កាត់​ការ​​ប្រលង​សម្រស់​នៅ​លើ​ឆាក​អន្តរជាតិ ​ក្នុង​ប្រទេស​ហ្វី​លី​ពីន​កាល​ពី​ថ្មី​ៗ​នេះ ​បវរកញ្ញា​មក​ពី​​ខេត្ត​កំពង់​ចាម​ ប្រាប់​ថា ក្រៅ​ពី​ដើរ​ម៉ូដ ​ខ្លួន​ក៏​អាច​សម្ដែង​ភាព​យន្ត​បាន​ដែរ។ ​លើស​ពី​នេះ ​បើ​សិន​ផលិត​ករ​ចង់​ឲ្យ​ ឆា​នី​ សម្ដែង​ជា​តួ​អ្វី​ក៏​បាន ​មិន​ថា​តួ​ស្លូត ​ឬ​កាច​នោះ​ទេ កញ្ញា​នឹង​ព្យាយាម​សម្ដែង​ឲ្យ​បាន​ល្អ​បំផុត ​ដើម្បី​បង្ហាញ​សមត្ថភាព​ថ្មី​មួយ​ទៀត​សម្រាប់​ពុក ​ម៉ែ​បង​ប្អូន ​បាន​ទស្សនា។

​ក្រៅ​ពី​នេះ ​និស្សិត​កំពុង​សិក្សា​ឆ្នាំ​ទី​៣ ​ជំនាញ​គ្រប់​គ្រង​​សណ្ឋាគារ ​និង​ទេសចរណ៍ បញ្ជាក់​ទៀត​ថា ក៏​ពូ​កែ​ខាង​យំ​ផង​ដែរ ​បើ​ដើរ​តួ​ជា​នារី​កម្សត់ ​ស្រក់​ទឹក​ភ្នែក កាន់​តែ​ចូល​តួ​បាន​ល្អ​ ថែម​ទៀត។ មួយ​រយៈ នេះ ​ខា អាន​ឆា​នី​ មាន​ការ​មមាញឹក​​ទៅ​លើ​ការ​ដើរ​ម៉ូដ ​ក៏​ដូច​ជា​ការងារ​សប្បុរស​ធម៌ ​នៅ​តាម​បណ្ដា​ខេត្ត។ ថ្វី​ត្បិត​កំពុង​សិក្សា​ផង ​ប្រឡូក​សិល្បៈ​​ផង ​តែ​ ឆានី អាច​បែង​ចែក​ពេល​វេលា មិន​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​រៀន​សូ​ត្រ​នោះ​ឡើយ៕​​ ​

អត្ថបទ៖ លឹម សុនា

អត្ថបទថ្មី